Connect with us

KPT+

គន្លឹះ ៦ យ៉ាង ជួសជុលម៉ាស៊ីនបោកគក់ ដោយខ្លួនឯង ជួយសន្សំប្រាក់បានច្រើន

បានផុស

នៅ

ម៉ាស៊ីន​បោក​គក់ ជាឧបករណ៍អគ្គិសនី ស្ទើរតែគ្រប់ផ្ទះត្រូវតែមាន។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧបករណ៍​ដែល​ជួយ​សម្រួល និង​សន្សំ​សំចៃ​កម្លាំង​ពលកម្ម​ ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ។

ប៉ុន្តែពេលខ្លះ វានឹងត្រូវខូចឬមានបញ្ហា ទៅតាមពេលវេលា ហើយត្រូវបញ្ជូន​ទៅជួសជុល​ដោយផ្ទាល់ដល់អ្នកជំនាញ។ តែបញ្ហាម៉ាស៊ីនបោកគក់ខ្លះ អាចដោះស្រាយបានដោយខ្លួនឯង មិនចាំបាច់បញ្ជូនទៅឲ្យជួសជុលទេ។

១ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាមិនដំណើរការ

ប្រសិនបើម៉ាស៊ីនបោកគក់ មិនឆ្លើយតបទាល់តែសោះ នៅពេលយើងបើកវា អ្នក​ត្រូវ​កែសម្រួល​ដូចខាងក្រោម៖
– ពិនិត្យ​មើល​ថា ​តើ​ឧបករណ៍​ត្រូវ​បាន​បើក​ឬ​អត់ ដោយ​ប្រើ multimeter ដើម្បី​វាស់​ចរន្ត បើ​រក​ឃើញ​ថា​គ្មាន​ចរន្ត​អគ្គិសនី​ហូរ​ចូល ប្រហែលជា​ត្រូវ​មើល​បន្ទះ​អគ្គិសនី​ ដើម្បី​មើល​ថា​តើ​ breaker ផ្ដាច់​ភ្លើង​ឬ​អត់។ ប្រសិនបើអ្វីៗគ្រប់យ៉ាងល្អ ចូរកាត់ឧបករណ៍បំបែកចុះ ហើយ​ទាក់ទង​ទៅ​ខាង​អគ្គិសនី​ ឲ្យ​មក​ពិនិត្យ​រក​មូលហេតុ​បន្ទាប់ ។

– ប្រសិនបើម៉ាស៊ីនបិទភ្លាមៗ នេះអាចបណ្តាលមកពីម៉ូទ័រក្តៅពេក។ យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ផង​ដែរ​ថា ​ម៉ូទ័រ​កំពុង​ធ្វើ​ការ​ខ្លាំង​ ដើម្បី​បង្ក​ឲ្យមាន​កម្ដៅ​ឬ​អត់។ បន្ទាប់មកមើលថា ហេតុអ្វីបានជាម៉ូទ័រមានកំដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ របៀបជួសជុលម៉ាស៊ីនបោកគក់ មិនបង្ហូរទឹក

បញ្ហា​នេះ ​អាច​បណ្ដាល​មក​ពីការស្ទះនៅក្នុងបំពង់បង្ហូរ។ ដំណោះស្រាយ​អាច​ត្រូវបានអនុវត្តដូចខាងក្រោម៖

– ពិនិត្យ​មើល​ថា ​តើទុយោបង្ហូរត្រូវបានបត់ ឬមានក្រណាត់ចម្រោះជាប់នៅខាងក្នុងទុយោ ឬអត់។
– ប្រសិន​បើ​បូម​បង្ហូរ​ត្រូវ​បាន​ស្ទះ ត្រូវបង្ហូរ​ទឹក​ក្នុង​ទុយយោ​ជាមុន​សិន យក​ស្នប់​ចេញ រួច​ពិនិត្យ​មើល​ថា​តើ​មាន​វត្ថុ​​ស្ទះ​នៅ​ខាង​ក្នុង​ឬ​អត់។
– ប្រសិនបើ​បណ្ដាល​មក​ពី​សាប៊ូ​ច្រើនពេក ប្រហែលជាត្រូវលាង​សម្អាត​ សាប៊ូ​ចេញ​ទាំង​ស្រុង​ជាមុន​សិន។ ព្រោះ​សារធាតុ​សាប៊ូ​អាច​ស្ទះ ​រហូត​ដល់​ទឹក​មិន​អាច​បង្ហូរ​បាន​ធម្មតា។

៣ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាម៉ាស៊ីនមិនវិលធម្មតា

មូលហេតុ​ដែល​ម៉ាស៊ីន​បោកគក់​ មិន​វិល​ធម្មតា​ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន។ ដូច្នេះ​ហើយ ​យើង​ត្រូវ​ពិនិត្យ​មើល​ខាង​ក្នុង​ម៉ាស៊ីន​បោក​សំលៀកបំពាក់ ​ដើម្បី​មើល​ថា ​មាន​អ្វី​ខុស​ឬ​មិន​ល្អ​ នោះ​អាច​ជួសជុល​បាន​យ៉ាង​ងាយ​ដូច​ខាង​ក្រោម។

– បើ​យើង​ដាក់​សំលៀកបំពាក់​ច្រើន​ពេក ហើយការ​បោក​គក់​​ហៀរ​កន្ត្រកដែល​វិល។ ប្រហែល​ជា​ត្រូវ​រៀបចំ​សំលៀកបំពាក់​ខ្លះ ដើម្បី​ទទួល​បាន​បរិមាណ​ក្រណាត់ ​ដែល​មិន​ច្រើន​ពេក និងមិនតិចពេក។

– លៃ​តម្រូវ​អាំងតង់ស៊ីតេ​នៃ​ការ​បង្វិល​ ត្រូវ​ប្រាកដ​ថា ​ប៊ូតុង​មិន​ស្ថិត​នៅ​កណ្ដាល​រវាង​កម្រិត​ជាក់លាក់​មួយ។

– ប្រសិន​បើអ្នក​ឮ​សំឡេង​រំខាន​ នៅ​ពេល​ម៉ាស៊ីន​កំពុង​បង្វិល នេះ​អាច​បណ្ដាល​មក​ពី​ស្នប់​បង្ហូរ​ស្ទះ។ គួរ​តែ​ឈប់​ដំណើរការ ហើយ​ពិនិត្យ​មើល​ថា​ តើ​មាន​វត្ថុ​ណាមួយ​ស្ទះ​នៅ​ក្នុង​ម៉ាស៊ីន​បូម​ទឹក។

– ប្រសិនបើអ្នកសម្គាល់ឃើញថា កន្ត្រកវិលនៅខាងក្នុងម៉ាស៊ីនវិលខុសពីធម្មតា។ ម៉ូទ័រ​អាចត្រូវការ​ជំនួស។

៤ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាទឹកលេចធ្លាយចេញពីម៉ាស៊ីន

តាមពិតទៅ បញ្ហាទឹកលេចធ្លាយចេញពីម៉ាស៊ីនបោកគក់ ប្រហែលជាត្រូវជួសជុល​ដោយផ្ទាល់ទៅអ្នកបច្ចេកទេស។​ ទោះជាយ៉ាងនេះក្តី មូលហេតុនៃការ​លេចធ្លាយទឹកចេញពីម៉ាស៊ីន​បោកគក់ អាចត្រូវបានជួសជុលដោយខ្លួនឯងដូចខាងក្រោម។

-ពិនិត្យ​មើល​ថា​ តើ​ទុយយោ​បង្ហូរ​ម៉ាស៊ីន​ដំណើរការ​ល្អ​ឬ​អត់ គ្មានស្នាមប្រេះ ឬលេចធ្លាយទេ ប្រសិន​បើរកឃើញស្នាមប្រេះ ឬ​លេចធ្លាយ​នៅ​ចំណុច​តភ្ជាប់​រវាង​បំពង់បង្ហូរ និងអង្គភាព កាត់​ចុង​ដែលខូចឬលេចធ្លាយ។ បន្ទាប់មកតោងចុងគម្រប​ឲ្យ​បានត្រឹមត្រូវ ឬ​ទិញ​បំពង់ថ្មីដើម្បីជំនួស។

– ប្រសិន​បើរកឃើញថាសន្ទះទឹករបស់ម៉ាស៊ីនមានច្រេះ ប្រហែល​ជា​ត្រូវ​ជំនួស​ដោយ​ថ្មី​មួយ​ដើម្បី​ជំនួស។
– បើ​យើង​និយម​ដាក់​សាប៊ូ​ច្រើន​ ហើយ​លាង​ដោយ​ទឹក​ត្រជាក់។ វាអាចជាមូលហេតុ​នៃ​ការ​លេចធ្លាយ​ទឹក​ចេញ​ពី​ម៉ាស៊ីន​បោកគក់។ វាត្រូវ​បាន​ណែនាំ​ឲ្យ​ប្តូរ​ទៅ​ទឹក​ក្តៅ​ដែល​លាយ​ជាមួយ​ថ្នាំ​បន្ទន់​ក្រណាត់ ហើយដាក់សាប៊ូតិច នេះនឹងជួយ​កាត់បន្ថយ​ស្នាមប្រឡាក់​របស់​សាប៊ូ​ ដែល​អាច​បណ្ដាល​​ឲ្យ​ទឹក​លេចធ្លាយ។

៥ របៀប​ជួសជុល​ម៉ាស៊ីនបោកគក់ ពីបញ្ហាម៉ាស៊ីនមិនលាយសាប៊ូបោកខោអាវ

ប្រសិនបើ​យើង​ដាក់​សាប៊ូ​ក្នុង​ម៉ាស៊ីន​បោកគក់​ធម្មតា។ ប៉ុន្តែ​ម៉ាស៊ីន​មិន​លាយ​ម្សៅ​ ដើម្បី​បង្វិល​ជាមួយ​ក្រណាត់​ឡើយ។ នេះ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​សំខាន់​ពីរ​ ដែល​អាច​កំណត់​បាន​ដូច​ខាង​ក្រោម៖

– ប្រអប់សាប៊ូមិនស្អាត បញ្ហានេះអាចដោះស្រាយបាន ដោយការសម្អាតប្រអប់សាប៊ូជាមុនសិន។ ដោយលាយទឹកក្តៅ និងទឹកខ្មេះ លាងសម្អាតប្រអប់សាប៊ូម្តងក្នុងមួយខែ។ ដើម្បីលាងសម្អាតស្នាមប្រឡាក់ ដែលស្ទះ នៅខាងក្នុងប្រអប់សាប៊ូ។

– អ្នកត្រូវពិនិត្យមើលថា តើផលិតផលលាងសម្អាតប្រភេទណា ដែលម៉ាស៊ីនបោកគក់របស់យើងប្រើ។ ដោយសារតែម៉ាស៊ីនបោកគក់មួយចំនួន ប្រើផលិតផលលាងសម្អាតដែលមានជាតិទឹក។ ប្រសិនបើ​យើង​ដាក់​សាប៊ូ​ចូលក្នុង​ម៉ាស៊ីន​បោកគក់។ វាបណ្តាលឲ្យស្ទះនិងខូចមុខងារ។

៦ របៀបជួសជុលម៉ាស៊ីនបោកគក់ ពីបញ្ហាម៉ាស៊ីនលាយមិនឈប់

ប្រសិនបើរកឃើញថា ម៉ាស៊ីនបោកគក់នៅតែបន្តបង្វិល ទោះបីជាត្រូវបានបញ្ចប់ក៏ដោយ។ នេះអាចបណ្តាលមកពីដំណើរការខុសប្រក្រតី នៃប្រព័ន្ធកំណត់ពេលវេលារបស់ម៉ាស៊ីន។ ដំណោះស្រាយអាចជាការរុះរើផ្ទាំងបញ្ជាប្រព័ន្ធ ដើម្បីកំណត់ថា តើមានដំណើរការខុសប្រក្រតីអ្វីខ្លះនៅពេលផ្ទាំងបញ្ជា។ តើមានច្រែះ ឬបន្ទះត្រូវបានឆេះ? ប្រសិនបើផ្ទាំងបញ្ជាត្រូវបានខូច ត្រូវតែផ្លាស់ប្តូរចេញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តិចនិក ៩ យ៉ាង ការពារសក់សំពោង ឲ្យរលាស់ស្អាតវិញ

ចុចអាន៖មកស្គាល់ក្រុមហ៊ុនសូហ្វវែរធំជាងគេទាំង ៥ លេចធ្លោខ្លាំង នៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម