ព័ត៌មានជាតិ
ខេត្តស្វាយរៀងនាំបន្លែសុវត្ថិភាព ទៅលក់នៅរាជធានីភ្នំពេញមួយឆ្នាំជាង ២៥០ តោន
ពាក់ព័ន្ធនឹងដំណាំកសិកម្ម ខេត្តស្វាយរៀងបានផ្គត់ផ្គង់ទីផ្សារបន្លែសុវត្ថិភាពមកកាន់រាជធានីភ្នំពេញប្រមាណ ២៥០តោន ក្នុងមួយឆ្នាំៗ។ នេះបើតាមការអះអាងរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមេសា។

លោក ម៉ែន វិបុល បានលើកឡើងថា នៅក្នុងខេត្តស្វាយរៀងក្រៅពីផលិតកម្មដំណាំស្រូវ ខេត្តក៏មានសក្ដានុពលលើដាំដុះដំណាំកសិ-ឧស្សាហកម្មមួយចំនួនដូចជាដំណាំអំពៅ ស្ករ ដំឡូងមី រួមទាំងបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។


ជាក់ស្ដែង អ្វីដែលជាការកត់សម្គាល់ ប្រជាកសិករ ចំនួន ៥១១ គ្រួសារនៅតាមតំបន់មួយចំនួនក្នុងខេត្តស្វាយរៀង បានងាកមកដាំដុះបន្លែសុវត្ថិភាពលើផ្ទៃដីប្រមាណជា ២១០ហិកតា សម្រាប់នាំចេញនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញប្រមាណជាង ២៥០ តោន ក្នុងមួយឆ្នាំ។

បើតាមលោក សុខ សុទ្ធាវុទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នមានផ្សារទំនើបចំនួន ១៥ នៅរាជធានីភ្នំពេញ ដែលនាំបន្លែសុវត្ថិភាពដាំដុះដោយកសិករនៅខេត្តស្វាយរៀងមកលក់ដូចជា៖ ផ្សារអ៊ីអន ផ្សារជីបម៉ុង, សួនធម្មជាតិ ផ្សារអាស៊ី, ផ្សារបៃតង ព្រមទាំងផ្សារទំនើបមួយចំនួនទៀត។

បន្ថែមពីនេះលោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងអះអាងថា ចំពោះបន្លែកណ្តៀងដែលជាគ្រឿងម្ហូបដ៏ពេញនិយមរបស់អ្នកខេត្តស្វាយរៀង ក៏បាននាំចូលមកលក់នៅរាជធានីភ្នំពេញមួយថ្ងៃពី ៤០ ទៅ ៥០គីឡូក្រាម ហើយបើគិតក្នុងមួយខែ អាចដល់ ៤ ពាន់ ទៅ ៥ពាន់គីឡូក្រាមឬខែខ្លះអាចឈានដល់ ៩ ពាន់គីឡូក្រាម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


