ព័ត៌មានជាតិ
ចំថ្ងៃ ១៤ កុម្ភៈស្អែកនេះ មានរៀបចំដាក់តាំងនិងលក់បន្លែសុវត្ថិភាពមុខក្រសួងកសិកម្ម
នៅថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដាក់តាំងនិងលក់បន្លែសុវត្ថិភាពដាំដោយកសិករតាមសហគមន៍នានានាំយកដាក់លក់ជូនប្រជាពលរដ្ឋនៅទីតាំងខាងមុខក្រសួងកសិកម្ម។

ដើម្បីផ្តល់ជូនសេចក្ដីស្រឡាញ់ ផ្នែកសុខភាពដល់ប្រជាពលរដ្ឋខ្មែរ នៅទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ដែលជាថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យមានការដាក់តាំងនិងលក់នូវបន្លែ អាហារសុវត្ថិភាពសរីរាង្គនៅទីតាំងខាងមុខក្រសួងកសិកម្មដោយផ្ទាល់។

ការរៀបចំតាំងលក់នូវបន្លែធម្មជាតិ និងអាហារសុវត្ថិភាពក្នុងគោលបំណងដើម្បីផ្ដល់ជូនសេចក្ដីស្រឡាញ់ ផ្នែកសុខភាពដល់ប្រជាពលរដ្ឋ តាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ និងជួយលើកស្ទួយផលិតផលរបស់ខ្មែរ។ បន្ថែមពីនេះ ក្រសួង ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ។
កាលឆ្នាំ២០២៣ កន្លងទៅ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ ក្រសួងកសិកម្មក៏ធ្លាប់បានរៀបចំតាំងលក់នូវបន្លែធម្មជាតិ និងអាហារសុវត្ថិភាពប្រមាណជាង ៤០មុខ ដោយក្នុងនោះមានផលិតផលស្រស់មានប្រមាណជាង ២០ មុខ និងកែច្នៃមានប្រមាណជិត ២០មុខ សុទ្ធសឹងតែជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព មិនមានសារធាតុគីមី៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


