Connect with us

KPT+

តិចនិក ៩ យ៉ាង ការពារសក់សំពោង ឲ្យរលាស់ស្អាតវិញ

បានផុស

នៅ

សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើន​បណ្តាល​មក​ពី​កត្តា​អាកាស​ធាតុ សក់ស្ងួត ឬសក់ខូចដែលធ្វើឲ្យសក់យើងគ្មានសណ្តាប់​ធ្នាប់ មើលទៅ​ដូច​អត់បានសិតអ៊ីចឹង​។ យើងគួរថែសក់បែបណាដើម្បីការពារសក់កុំឱ្យសំពោង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសក់ស្ងួត ឬខូច ស្រទាប់ខាងក្រៅរបស់សក់​នឹងរបើកដែលជាហេតុ​​បណ្តាលឱ្យសំណើម​ពីអាកាស​ធាតុ​ជ្រាបចូលសក់ រួចធ្វើឱ្យសរសៃសក់យើង​ហើម និងសំពោង។

ខាងក្រោមនេះជាតិចនិចសាមញ្ញមួយចំនួនដែលយើងអាចសាកល្បងដើម្បី​ការពារសក់សំពោង៖

១. កាត់តម្រឹមចុងសក់

ការ​កាត់តម្រឹមចុងសក់ដែលស្ងួត ឬបែកគឺជាមធ្យោបាយដ៏ល្អក្នុងការ​ដោះស្រាយ​បញ្ហា​សក់សំពោង ​ព្រោះ​ចុងសក់ដែល​បែក ស្ងួត ឬខូច​អាច​បែក ឬ​ខូច​​កាន់តែខ្លាំងរហូតដល់​ឫស​សក់ ហើយ​ធ្វើ​ឱ្យ​សក់​យើងកាន់តែសំពោងខ្លាំង ជាពិសេសប្រសិនបើយើង​រស់នៅ​កន្លែងដែលមានសំណើមខ្ពស់។

២. ជ្រើសរើសសាប៊ូកក់សក់ឱ្យបានត្រឹមត្រូវ

សាប៊ូកក់សក់ជាច្រើនមានធាតុផ្សំដែលអាចធ្វើឱ្យសក់យើងស្ងួត។ យើងគួរ​ជ្រើសរើស​សាប៊ូកក់សក់ដែលគ្មានជាតិស៊ុលហ្វាត មានកម្រិត pH ទាប និងមានសារធាតុ​ផ្តល់​សំណើម​ដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើម​ដើម្បីជួយបំប៉ន និងផ្តល់សំណើមដល់សក់ និងការពារសក់សំពោង។

៣. បន្ទន់សក់

ការ​បន្ទន់សក់អាចជួយឱ្យសក់យើងមានសំណើម និងថែរក្សាសក់បន្ទាប់ពីកក់សក់រួច ព្រោះសូម្បីតែសាប៊ូកក់សក់ដែលមានសារធាតុផ្តល់សំណើមខ្លាំងក៏ធ្វើសក់យើងបាត់បង់សំណើមតិចតួចដែរ។

៤. កាត់បន្ថយការប្រើម៉ាស៊ីនកម្តៅលើសក់

ការផ្លុំ មូរ ឬកៀបសក់ញឹកញាប់អាចធ្វើឱ្យសក់យើងស្ងួត ខូច និងសំពោង។ ជំនួស​ឱ្យ​ការផ្លុំសក់ឱ្យស្ងួត យើងអាចទុកសក់ឱ្យស្ងួតតាធម្មតា​។ លើសពីនេះ​ទៅទៀត យើង​អាច​ប្រើវីធីមូរ ឬធ្វើឱ្យសក់ត្រង់តាមធម្មជាតិជាជាងមូរ ឬកៀបដោយម៉ាស៊ីន។

ប្រសិន​បើ​យើងត្រូវប្រើម៉ាស៊ីនទាំងនេះ យើងត្រូវបន្ថយកម្តៅម៉ាស៊ីន។ លើស​ពីនេះទៅទៀត មុន​កៀប ឬមូរសក់ យើង​ត្រូវ​ការពារសក់ជាមួយផលិតផល​ការពារ​កម្ដៅ​ដូច​ជា​ស្ព្រាយ ឬ​​ក្រែមជាដើម។

៥. កុំជូតត្រដុសសក់

ការញី ឬជូតត្រដុសសក់ជាមួយកន្សែងពោះគោធ្វើឱ្យសក់យើងរញ៉េរញ៉ៃ និង​កកិត​ដែល​បណ្តាលឱ្យសក់សំពោង។ បន្ទាប់ពីកក់សក់រួច យើងគ្រាន់​តែ​យក​កន្សែង​​មកផ្តិតទឹកលើសក់ថ្នមៗបានហើយ។

យើងគួរប្រើកន្សែង​មីក្រូហ្វាយបឺរ ឬកន្សែង​សម្រាប់​រុំសក់យកផ្តិតជាតិទឹក លើសក់ទើបមិនសូវធ្វើឱ្យសក់ខូច ព្រោះកន្សែងទាំងនេះមាន​សរសៃកំណាត់តូចៗ និងស្រាល​ជាងកន្សែងធ្វើពី​កប្បាស​។

៦. ប្រើស្រោមខ្នើយសូត្រ

ការប្តូរពីការប្រើស្រោមខ្នើយកប្បាសទៅស្រោមខ្នើយសូត្រធ្វើឱ្យសក់​ប្ដូរទីតាំងលើខ្នើយ​បានយ៉ាងសេរី និងរលូននៅពេលគេងជាជាងជាប់​សក់​លើ​ខ្នើយ។

៧. បួងសក់មុនចូលគេង

ពេលគេងយើងគួរបួងសក់ឡើងលើឱ្យរលុងៗដើម្បីជួយការពារសក់ពីការ​ខូច ឬ​ជំពាក់​ដោយសារប្រែ ឬរំកិលខ្លួនពេលគេង។ លុះព្រឹកឡើង យើងគ្រាន់​តែយកម្រាមដៃ​សិត​ទម្លាក់​សក់ថ្នមៗជាការស្រេច។

៨. ប្រើប្រេងដូងលាបសក់

ប្រេងដូ​ផ្តល់​ប្រយោជន៍​ច្រើនដល់សក់​ ជាពិសេស​នៅពេល​សក់សំពោង​។ ប្រេងដូង​ជួយ​ចិញ្ចឹម បំប៉ន និងព្យាបាលសក់របស់យើងតាំងពី​ស្រទាប់ខាងក្នុងដល់​ស្រទាប់​ខាង​ក្រៅ និងធ្វើឱ្យសក់រលោងល្អ។ យើងក៏អាចប្រើប្រេងផ្សេងទៀតដូចជា ប្រេង argan ប្រេងអូលីវ និងប្រេងអាល់ម៉ុនផ្អែមដែរ។

៩. ចៀសវាងប្រើផលិតធ្វើម៉ូតសក់មានជាតិអាល់កុល

យើងគួរចៀសវាងប្រើផលិតធ្វើម៉ូតសក់ដូចជា ស្ព្រាយបាញ់សក់ជាដើមដែល​​​​​មាន​ជាតិ​អាល់កុលព្រោះជាតិអាល់កុលអាចធ្វើឱ្យសក់ស្ងួតខ្លាំង និងបណ្តល​ឱ្យ​សក់​សំពោង។ យើងអាចប្រើប្រេង ឬគ្រីមធ្វើម៉ូតសក់ដើម្បី​​ជួយរក្សាសំណើមរបស់សក់ និង​ធ្វើ​ឱ្យសក់រលោង។

សក់សំពោងក៏បណ្តាលមកពីការកក់សក់ជាមួយទឹកក្តៅឧណ្ហៗដែរ បណ្តាល​ឱ្យ​សក់​បាត់​បង់​ជាតិប្រេងធម្មជាតិដែលមាននាទីធ្វើឱ្យសក់មានសំណើម និងរលោង៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖នៅក្មេងសោះ សក់ឡើងពណ៌ប្រផេះ មកដឹងមូលហេតុនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម