Connect with us

KPT+

ទិដ្ឋភាពចម្លែកមិនគួរឱ្យជឿ នៃសាលារៀនចំនួន​ ៥ មើលហើយ​ជក់ចិត្ត

បានផុស

នៅ

អត្ថបទនេះបង្ហាញអ្នក នូវអំពី​សាលារៀន​ដ៏អស្ចារ្យនៅជុំវិញពិភពលោក ដែលមានបរិស្ថាននិង​ទិដ្ឋភាពទាក់ទាញ​ដ៏ ពិសេស ឃើញ​កាលណាហាក់​ចង់ត្រលប់ទៅរៀន ទៅ​ទទួលកិច្ច​ការផ្ទះមកធ្វើបន្តវិញ​។

ការអប់រំមានសារៈសំខាន់ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ពេលខ្លះបរិយាកាសល្អនិងវិធីសាស្រ្តពិសេស អាចជួយឲ្យសិស្សអនុវត្តបានរឹតតែល្អប្រសើរនិងរីករាយចំពោះការ​មានពេលវេលាចំណាយក្នុងការសិក្សាជាងធ្វើអ្វីផ្សេង។​

១ សាកលវិទ្យាល័យ Nanyang ប្រទេសសិង្ហបុរី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាគារសិក្សា​នៅ Nanyang រចនាលាយបញ្ចូលគ្នា រវាង​ទិដ្ឋភាព ធម្មជាតិរួមជាមួយសិល្បៈគួរឱ្យភ្ញាក់ផ្អើល  ស្ញប់ស្ញែង ដោយមានដំបូលស្មៅ និងខ្សែកោងរាងមូល ផ្តល់នូវអារម្មណ៍អសា្ចរ្យ នៃកំពូល​ស្ថាបត្យកម្ម។ ការ​វិនិយោគទឹកប្រាក់សាសង់និងគូសវាស គឺមាន​ដល់ ទៅចំនួន ៤៥ លានដុល្លារអាមេរិកធ្វើឱ្យវាក្លាយជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដែលមានពណ៌បៃតងស្រស់ និង​ពន្លឺគ្រប់គ្រាន់បរិយាកាស​ដ៏ពិសេស ជាមួថ្លៃសិក្សាជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣០,០០០ ដុល្លារសម្រាប់និស្សិតអន្តរជាតិ។

២ សាកលវិទ្យាល័យ Durham ប្រទេសអង់គ្លេស

ប្រទេសអង់គ្លេសពោរពេញទៅដោយប្រាសាទថ្មពីសម័យរាជវង្ស​ដ៏អស្ចារ្យរបស់ពួកគេ។ ខ្លះត្បិតតែ បាក់បែកហើយមែន តែគេ​ក៏បានបរិច្ចាគឱ្យ​ជាកន្លែង​សម្រាប់​ដល់សាកលវិទ្យាល័យដែលទើបបង្កើតថ្មី។ នោះជាហេតុផលដែល ប្រាសាទ Durham ធ្លាប់ជាព្រះវិហារកាលពី​សតវត្សរ៍ទី ១៨ ត្រូវបានបរិច្ចាគមកជាអាគារសិក្សាដ៏បុរាណនិងអស្ចារ្យ  ក្នុងចំណោមអគារចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងរូបភាព​ជាសាកលវិទ្យាល័យមួយ។ អាគារនេះ ក្លាយជាតំបន់បេតិកភណ្ឌយូណេស្កូ​ផងដែរ។ ដូច្នេះអ្នកអាចស្រមៃមើលថា តើប្រាសាទនេះមើលទៅដូចជាស្រស់ស្អាតនិងរុងរឿងយ៉ាងណានៅពេលដែលបានប្រែក្លាយមកជាសាលារៀនហើយសិស្សមានឱកាស​សិក្សា​ក្នុងនោះ​រាល់ថ្ងៃ?

៣ អគារជីវសាស្រ្ត Phoenix’s Biomedical Sciences សហរដ្ឋ​អាមេរិក

នៅអាមេរិកសាកលវិទ្យាល័យមួយចំនួន ទទួលការបំផុសគំនិតពីប្រវត្តិសាស្ត្ររបស់ពួកគេ តួយ៉ាង  អគារភាពជាដៃគូជីវវិទ្យា វិទ្យាសាស្ត្រ ជីវចលវិទ្យាមួយនេះ ត្រូវបានរកឃើញនៅក្នុងបរិស្ថានរដ្ឋ​ដែលនៅខាងក្នុងពេញ​ដោយប្រព័ន្ធបច្ចេកវិទ្យានិងឧបករណ៍ល្អបំផុតមួយចំនួនសម្រាប់អំណោយ​ផល​ដល់ ការស្រាវជ្រាវ។

៤ សាកលវិទ្យាល័យ Mcole Maternelle Pajol ក្រុងប៉ារីស ប្រទេសបារាំង

តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើកំពុង​រៀន តែអាចមើល​ឃើញឥន្ធនូ​ពណ៌និងពណ៌ចម្រុះបំផុត? École Maternelle Pajol ជាកំពូលសាលាដែលមានទិដ្ឋភាព​ចម្រុះពណ៌មិនធ្លាប់ឃើញនៅលើពិភពលោក។

អគារដែលទើបរចនាថ្មីមានពណ៌ស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាដែលមកឃើញ មានអារម្មណ៍សប្បាយរីករាយ ជំរុញអារម្មណ៍និងគំនិតច្នៃប្រឌិត និងស្មារតី ជឿជាក់ចំពោះជីវិត។

៥ សាលារៀន River Plate អាហ្សង់ទីន

មានទីតាំងនៅខាងក្នុងពហុកីឡដ្ឋានបាល់ទាត់របស់អាហ្សង់ទីនតែ​ម្តង។ អស្ចារ្យអត់?  ពេលខ្លះកុមារៗ អាចមើលការប្រកួតកីឡា​ពីថ្នាក់រៀន​ផ្ទាល់​របស់ពួកគេ។ ជាការពិតសាលាប្រភេទនេះត្រូវបានបង្កើតឡើងក្នងគោលដៅ ជំរុញ​ក្មេងៗឱ្យចូលចិត្ត​វិស័យ​កីឡាដែលជាមោទន​ភាពដ៏សម្បើមមួយ​​របស់អាហ្សង់ទីន៕

ប្រែសម្រួល៖ ចម្រើន​ តារា

ចុចអាន៖ មកស្គាល់​ប្រទេស១១ ​ដែលក្រុមមហាសេដ្ឋីគិត​ថាអាចទុក​លុយ​គេបានដោយ​សុវត្ថិភាព

ចុចអាន៖ សាកលវិទ្យាល័យថ្លៃបំផុតក្នុងលោក តម្លៃ ១​៥៩,៦៤៤ ដុល្លារក្នុងមួយឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥ នាទីutes មុន

ផន ស្រីពី បង្ហាញឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ និងអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ

កីឡា១០ នាទីutes មុន

ស្ថិតិ​៩​ប្រកួត​​​ផ្លូវ​ការ​ ​​របស់​ក្រុម​កម្ពុជា​នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

សន្តិសុខសង្គម១០ ម៉ោង មុន

រថយន្ត​ម៊ែកស៊ឺ​ដេស​មួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា នាំយកថវិកា និងអង្ករវីតាមីន ជូនកាកបាទក្រហម ក្នុង​ឱកាស​អបអរសាទរ​ទិវា ៨ឧសភា ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម១៨ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម