Connect with us

ព័ត៌មានជាតិ

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា នាំយកថវិកា និងអង្ករវីតាមីន ជូនកាកបាទក្រហម ក្នុង​ឱកាស​អបអរសាទរ​ទិវា ៨ឧសភា ២០២៥

បានផុស

នៅ

ភ្នំពេញ ៖ ដើម្បីអបអរសាទរខួប១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដឹកនាំដោយលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ជាប្រធានកិត្តិយ បាននាំយកថវិកា និងអង្ករវីតាមីន ចំនួន៣០០កេស ទៅប្រគល់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដើម្បី​ចូល​រួម​ជា​វិភាគ​ទាន​សម្រាប់​ជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​សមាគម​ជាតិ​កាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​មុន​ពិធី​ប្រគល់ និងទទួលអំណោយសប្បុរសធម៌​នេះ, លោកជំទាវ ពុំ ចន្ទីនី ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា និងលោកជំទាវ លោកស្រី ជាសមាជិកនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានទាំងអស់ ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករសុខភាព និងថវិការជូនកាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ឱកាស​ទិវា​ពិភព​លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបទី៧០ នៃកំណើតកាកបាទក្រហមកម្ពុជា ដែល​សមានចិត្ត​ប្រកបដោយសប្បុរសធម៌​ចូល​រួម​ចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយ​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ​ គឺ​ជា​កម្លាំង​ចលករ​មិន​អាច​ខ្វះ​បាន​ជួយ​ទ្រទ្រង់​និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា។

លោក​ជំទាវ​អគ្គលេខាធិការ បាន​ថ្លែង​ថា អង្ករវីតាមីន ដែល​កាកបាទក្រហមកម្ពុជាទទួលបានពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពេលកន្លងមក កាកបាទក្រហមកម្ពុជា តែងតែនាំ​យក​ទៅចែកជូនដល់ប្រជាពលរដ្ឋ​ក្នុងកម្មវិធីសុខភាព នៅតាមសហគម ជាពិសេស​ចែក​ជូន​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​រួម​ចំណែក​ថែ​បំប៉ន​សុខភាព​របស់ពួកគាត់ជាដើម។

តាមរយៈលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា, លោកជំទាវ ពុំ ចន្ទីនី ក៏បានផ្តាំផ្ញើការថ្លែងអំណរគុណផងដែរ ជូនចំពោះ​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ដែលបានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសទូរទស្សន៍ជាតិកម្ពុជា ចូលរួមចំណែកក្នុងផ្សព្វផ្សាយព័ត៌មាននានាពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជាពិសេសការផ្សព្វផ្សាយ នាមសប្បុរសជន ដែលបានបរិច្ចាគថវិកា និងសម្ភារៈ​នានា ក្នុងឱកាសអបអរសាទរខួប១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ កំណើតកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២៥នេះ។

សូម​បញ្ជាក់​ថា នេះ​ជា​លើកទី៤ ហើយដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដោយក្នុងនោះនៅឆ្នាំ២០១៦ ចំនួន២០០កេស, ឆ្នាំ២០២៣ ចំនួន២០០កេស, ឆ្នាំ២០២៤ ចំនួន៤០០កេស និងឆ្នាំ២០២៥នេះ មានចំនួន៣០០កេស។

ក្នុងឱកាសនេះ​ក្រៅ​ពី​ប្រគល់​ជូនអង្គវីតាមីន លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បាននាំយកថវិកាសប្បុរសធម៌របស់​លោក​ នេត្រ ភក្ត្រា និងលោកជំទាវផ្ទាល់ចំនួន ១០លានរៀល ជូនកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសទិវា៨ ឧសភា ២០២៥ ផងដែរ។

ក្នុង​ឱកាសនេះដែរ លោកជំទាវ លោកស្រីដែលជាសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ក៏បានចូលរួមថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ដោយក្នុងនោះលោកជំទាវ សន ម៉ារ៉ាជា និង​លោក ប៉ាវ ហមផាន ថវិកាចំនួន ១,០០០ដុល្លារ, លោកជំទាវ សេង វណ្ណារី និងឯកឧត្តម ហួត ឃាងវេង ថវិកា ១,០០០ដុល្លារ, លោកជំទាវ ម៉ែន សៀង និងឧកញ៉ា សុខ ចំរើន ថវិកា ២០០ដុល្លារ, ឧកញ៉ា ទី គឹមស៊ាន ថវិកា ២០០ដុល្លារ, លោកជំទាវ ជា ស៊ុនដាណែត ថវិកា១០០ដុល្លារ, លោកជំទាវ ខៀវ គឹមហ៊ុន និង​លោក​ ទន់ សារ៉ាត់ ថវិកា១០០ដុល្លារ, លោកជំទាវ ទេស ផល្លីន ថវិកា១០០ដុល្លារ, ឧកញ៉ា សៀត មុំសុភា ថវិកា១០០ដុល្លារ, លោកជំទាវ ធន សយនារីរត្ថន៍ ថវិកា១០០ដុល្លារ, លោកជំទាវ សុខ សុវណ្ណារី ថវិកា១០០ដុល្លារ, លោក ម៉ៅ វិបុល និងលោកជំទាវ អ៊ុម សុភាព ថវិកា៤០ម៉ឺនរៀល, លោកជំទាវ សរ គឹមលី ថវិកា២០ម៉ឺនរៀល និងលោកជំទាវ ទេស  ផល្លីន ថវិកា ១០ម៉ឺនរៀលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ វិនាទី មុន

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា នាំយកថវិកា និងអង្ករវីតាមីន ជូនកាកបាទក្រហម ក្នុង​ឱកាស​អបអរសាទរ​ទិវា ៨ឧសភា ២០២៥

ព័ត៌មានជាតិ២៤ នាទីutes មុន

អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨

ព័ត៌មានជាតិ៣៤ នាទីutes មុន

មុន​ទិវាពលកម្ម​ សម្ដេចធិបតី កោត​សរសើរ​ក្រសួងការងារ​ ដែល​អនុវត្តអនុសាសន៍​គន្លឹះ​១០​ចំណុច​ជោគជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការវាយប្រហារនៅកាស្មៀរធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែ​​ធ្លាក់​ដុន​ដាបខ្លាំង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម