ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះសូទិនចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨
អាជ្ញាធរស្រុកកោះសូទិនសហការជាមួយមន្ត្រីជំនាញ ចុះទប់ស្កាត់ និងកោះហៅប្រជាពលរដ្ឋដែលទន្ទ្រានដីរដ្ឋមកធ្វេីកម្មសិទ្ធិ នៅចំណុចឡូត៍លេខ៨ ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន តំណាងលោក យី វណ្ណៈ អភិបាលស្រុក នៅថ្ងៃទី ២៥ ខែ មេសាឆ្នាំ២០២៥ បានកោះហៅប្រជាពលរដ្ឋដែលបានឈូសឆាយនិងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ ភូមិព្រែកចង្ក្រានឲ្យមកធ្វេីកិច្ចសន្យា កុំឲ្យមានការសកម្មភាពបែបនេះទៀត ព្រោះជាដីរដ្ឋ ហេីយខុសច្បាប់។

ទន្ទឹមនឹងនេះដែរ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន បានបញ្ជាក់ប្រាប់ថា ក្រោយពីបង្កេីតគណៈកម្មាធិការចំរុះទៅដល់ទីតាំងផ្ទាល់ គឺសង្កេតឃេីញថា មានក្រុមប្រជាពលរដ្ឋចូលទៅឈូសឆាយដីនិងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ពិតប្រាកដមែន។

គូសបញ្ជាក់ថា ទំហំដីដែលរងការទន្ទ្រាននៅតំបន់នោះ មានប្រមាណជិត១០០ហិចតា ខណៈបច្ចុប្បន្នតំបន់ខ្លះត្រូវបានប្រជាពលរដ្ឋឈូសឆាយទៅអាស្រ័យផលបណ្តេីរៗដែរ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅឃុំល្វេ ស្រុកកោះសូទិន ក៍សំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ផ្នែក ជួយអន្តរាគមន៍ទប់ស្កាត់ឲ្យខានតែបានចំពោះករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ដេីម្បីជាជំរកសត្វត្រីពងកូននៅរដូវទឹកឡេីងផង៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ





-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


