ជីវិតកម្សាន្ដ
ផន ស្រីពី បង្ហាញឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ និងអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ
អតីតបេក្ខភាព Miss Grand Cambodia 2024 កញ្ញា ផន ស្រីពី ដែលបច្ចុប្បន្នបាននិងកំពុងលេចមុខក្លាយជាបេក្ខភាពប្រកួតកម្មវិធី Miss Cosmo Cambodia 2025 បានប្តេជ្ញាឆន្ទ:របស់ខ្លួនថា នាងនឹងប្រើសំឡេងក្នុងការផ្សព្វផ្សាយវប្បធម៌និងអង្គរវត្ត ដើម្បីបង្ហាញភាពអស្ចារ្យទៅកាន់ឆាកអន្តរជាតិ។

តួយ៉ាង ថ្នីៗនេះបេក្ខភាព Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានរំលេចខ្លួនស្ថិតក្នុងឈុតសម្លៀកបំពាក់ឈុតបុរាណខ្មែរយ៉ាងប្រណីត បង្ហាញវត្តមាននៅលើទឹកដីអង្គរ ដោយទទួលបានកាសរសើរ និងគាំទ្រច្រើនពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។ ក្នុងនោះ នាងបានលើកឡើងថា “វប្បធម៌ខ្មែរនិងអង្គរវត្ត បង្ហាញពីភាពអស្ចារ្យនៃអតីតកាលនិងក្តីសង្ឃឹមនៃអនាគត។
ជាសារទៅកាន់ពលរដ្ឋខ្មែរ កញ្ញា ផន ស្រីពី បាននិយាយទៀតថា “ពួកគេអាចនិយាយច្រើន ប៉ុន្តែយើងមិនចាំបាច់ឆ្លើយតបនឹងអ្វីគ្រប់យ៉ាងទាំងអស់ទេ។ វប្បធម៌របស់យើងគឺជាសំឡេងរបស់យើង ហើយកម្ពុជាបាននិយាយរួចមកហើយតាមរយ:សិល្ប: កម្លាំងស្មារតី និងភាពស្រស់ស្អាតល្អឥតខ្ចោះអស់រយៈពាន់ឆ្នាំ“។
បវរកញ្ញារូបនេះបន្ថែមថា ក្នុងមានជាស្ត្រីខ្មែរម្នាក់ ខ្លួនមិនអនុញ្ញាតឱ្យសំឡេងណាមួយមករំខាននាងទេ។ កញ្ញាបន្តថា “ខ្ញុំដើរជាមួយកម្លាំងស្មារតីនៃប្រសាទអង្គរវត្តនៅក្នុងចិត្ត និងប្រាជ្ញានៃបុព្វបុរសនៅក្នុងសំឡេង”។
បន្ថែមពីលើនេះ កញ្ញាផន ស្រីពី និយាយដែរថា “ពួកគេ អាចនឹងចង់សរសេរប្រវត្តិសាស្ត្រថ្មី—but they will never erase our identity នាងមិនឈរនៅទីនេះ ដើម្បីប្រកួតប្រជែងនឹងនរណាទេ ប៉ុន្តែដើម្បីតំណាងឱ្យវប្បធម៌មួយដែលនិយាយដោយខ្លួនឯង គឺខ្មែរមានអំណាច មានមោទនភាព និងមិនអាចរង្គោះរង្គើរបានទេ។ តាមរយ:នេះ ក៏មានទស្សនិកជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបញ្ចេញទស្សន:គាំទ្រ និងផ្តល់កម្លាំងចិត្តដល់នាងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


