ព័ត៌មានជាតិ
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី១២ សិស្សអាចនឹងពិបាកក្នុងការរើសជំនាញសិក្សា ឬមិនដឹងថា តើគួរសិក្សាជំនាញអ្វី នៅសាកលវិទ្យាល័យមួយណាដែលល្អសម្រាប់ជំនាញដែលខ្លួនរើសនោះ? ថ្ងៃនេះ កម្ពុជាថ្មី និងណែនាំសាកលវិទ្យាល័យចំនួន៦ ដែលធូរថ្លៃ ហើយសិស្សអាចជឿទុកចិត្តសិក្សាបាន។

មែនទែនទៅ គ្រឹះស្ថានឧត្តមសិក្សាមានច្រើនណាស់នៅរាជធានីភ្នំពេញ ប៉ុន្តែ កម្ពុជាថ្មី សូមលើកយកតែសាកលវិទ្យាល័យធំៗចំនួន៦ប៉ុណ្ណោះមកនិយាយ រួមជាមួយតម្លៃសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រផងដែរ។ សាកលវិទ្យាទាំង៦នោះរួមមាន៖
១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់មួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០។ ទោះបីមានអាយុកាលយូរក៏ពិតមែន ប៉ុន្តែការសិក្សាគឺមានគុណភាពខ្ពស់ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់កម្ពុជាដែលមានភាពល្បីល្បាញ ហើយមានការទទួលស្គាល់ជាអន្តរជាតិជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណវុឌ្ឍខ្ពស់ សូម្បីតែមន្ត្រីរាជការ បណ្ឌិត សាស្ត្រាចារ្យ គ្រូបង្រៀនមួយចំនួនធំក៏បានបញ្ចប់ការសិក្សានៅទីនេះដែរ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន៥ និងវិទ្យាស្ថាន២ ព្រមទាំងមានជំនាញសិក្សាជាច្រើននៅទីនោះ។ ជាមួយគ្នានេះ អ្នកដែលមានគោលបំណងធ្វើជាគ្រូបង្រៀន មកសិក្សានៅទីនេះគឺមិនខុសទេ។ ចំពោះអ្នកចង់សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ ភាសាបរទេស នយោបាយ សារព៍័ត៌មាន ជាដើមគួរសិក្សានៅវិទ្យាស្ថានអន្តរជាតិ និងគោលនយោបាយសាធារណៈ និងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំណែកតម្លៃការសិក្សាវិញ មានចាប់ពី៣០០ដុល្លារ ដល់២,៥០០ដុល្លារក្នុងមួយឆ្នាំតាមមុខជំនាញសិក្សានីមួយៗ។

២.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សម្រាប់អ្នកដែលស្រឡាញ់ជំនាញទាក់ទងនឹងស្ថាបត្យកម្ម រចនា ឌីហ្សាញ របាំ គូរប្លង់ តូរ្យតន្ត្រី ឬបុរាណវិទ្យាជាដើម គួរសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលនៅជិតសារមន្ទីរជាតិតែម្តង។ សាកលវិទ្យាល័យនេះ មាន៥មហាវិទ្យាល័យ ដូចជា មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យតូរ្យតន្រ្តី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ដែលមានតម្លៃសិក្សាចាប់ពី ៣៥០ដុល្លារ ដល់៧៧០ដុល្លារ តាមជំនាញខុសៗគ្នា។
៣.សាកលវិទ្យាល័យវិទ្យាសា្តស្ត្រសុខាភិបាល
សិស្សនិស្សិតដែលស្រឡាញ់ផ្នែកវិស័យពេទ្យ មិនថាផ្នែកណាមួយក្នុងវិស័យសុខាភិបាលនោះទេ គួរសិក្សានៅសាកលវិទ្យាល័យវិទ្យាសា្តស្ត្រសុខាភិបាល ព្រោះនៅទីនោះ គឺពូកែផ្នែកទាំងអស់នេះរាប់សិបឆ្នាំហើយ។ សម្រាប់អ្នកដែលចង់សិក្សានៅទីនេះ គឺតម្រូវឱ្យមានការប្រឡងចូលជាមុន ហើយក៏ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីប្រឡងចូលដែល ពុំដូច្នេះទេ គឺមិនអាចសិក្សានៅសាកលវិទ្យាល័យវិទ្យាសា្តស្ត្រសុខាភិបាលបានឡើយ។ ចំពោះតម្លៃសិក្សា មានចាប់ពី៧៥០ដុល្លារ ដល់ជាង២០០០ដុល្លារ ក្នុងមួយឆ្នាំ តាមនិស្សិតចាស់ និងថ្មី និងតាមផ្នែក តាមមុខជំនាញផងដែរ។

៤.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC ) ឬហៅថាសាលាតិចណូ គឺល្បីលើជំនាញសំណង់ស៊ីវិល គីមីចំណីអាហារ ស្ថាបត្យកម្ម វិស្វករ មេកានិច និងព័ត៌មានវិទ្យាជាដើម។ ដើម្បីអាចសិក្សានៅសាលាតិចណូបាន តម្រូវឱ្យមានការប្រឡងចូល តែក៏មានជំនាញខ្លះមិនចាំបាច់ប្រឡងក៏បានដែរ។ ចំពោះតម្លៃសិក្សាវិញ គឺបែងចែកនិស្សិតស្រី បង់តិចជាងនិស្សិតប្រុស។

៥.សាកលវិទ្យាល័យជាតិគ្រប់គ្រង
សាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដែលជាគ្រឹះស្ថានអប់រំរបស់រដ្ឋសិក្សាផ្តោតសំខាន់លើពាណិជ្ជកម្ម ការគ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុជាដើម ដូចនេះ និស្សិតដែលចង់សិក្សាជំនាញទាំងនេះ គួរតែសិក្សានៅសាកលវិទ្យាល័យខាងលើ។
៦.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
អ្នកដែលស្រឡាញ់ផ្នែកច្បាប់ មិនថាមេធាវី ឬចៅក្រមទេ មិនបាច់ទៅរកសាលាណាក្រៅពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឡើយ ព្រោះនៅទីនេះដែលចង់សិក្សាផ្នែកច្បាប់ត្រូវតែម្តង។ នៅទីនេះ សម្បូរសុទ្ធតែជាសាស្ត្រាចារ្យល្បីៗ និងមានជំនាញ មានបទពិសោធច្រើន ហើយគ្រូបង្រៀនផ្នែកច្បាប់ភាគច្រើនក៏ចេញពីសាកលវិទ្យាល័យនេះដែរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស