Connect with us

កីឡា

ស្ថិតិ​៩​ប្រកួត​​​ផ្លូវ​ការ​ ​​របស់​ក្រុម​កម្ពុជា​នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ និង​ក្លិប​កម្ពុជា​ បាន​ប្រកួត​ផ្លូវ​ការ​ចំនួន​៩​​​លើក​ហើយ​​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​គិត​ចាប់​តាំង​ពី​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០២២ ដោយ​ភាគ​ច្រើន​ទទួល​បាន​លទ្ធផល​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ពាន​រង្វាន់ AFF U-23 Championship កាល​ពី​ឆ្នាំ​២០២២​ គឺ​ជា​ព្រឹត្តិការណ៍​ផ្លូវ​ការ​លើក​ដំបូង​ប្រៀប​ដូច​ជា​ពិធី​បើក​សម្ពោធ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ថ្មី។ ក្រុម​យុវជន​កម្ពុជា​ឆ្លង​កាត់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​៣​លើក​គឺ ឈ្នះ​២ និង​ចាញ់​១។ ក្រុម U23 កម្ពុជា បាន​យក​ឈ្នះ ព្រុយណេ ដោយ​លទ្ធផល ៦-០, ឈ្នះ ហ្វីលីពីន ១-០ និង​ចាញ់​ ទីម័រខាង​កើត ០-១ ពី​ថ្ងៃ​ទី១៤ ដល់​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ជា​ផ្លូវ​ការ​ចំនួន​៤​លើក​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ក្នុង​ចំណោម​៤​លើក​នោះ កម្ពុជា​បាន​ចាញ់​តែ​ម្តង​គត់​គឺ​ចាញ់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បង់ក្លាដែស ដោយ​លទ្ធផល ០-១ កាល​ពីថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​ ២០២២។ ៣​ប្រកួត​ផ្សេង​ទៀត ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ ហ្វីលីពីន ២-១, ឈ្នះ ព្រុយណេ ៥-១ ក្នុង​ពាន​រង្វាន់ AFF Championship ក្នុង​ឆ្នាំ​ ២០២២ និង​ឈ្នះ​ទីម័រ​ខាង​កើត ដោយ​លទ្ធផល ២-១ សម្រាប់​ការ​ប្រកូត​មិត្ត​ភាព​អន្តរជាតិ​​នៅ​ក្នុង​ឆ្នាំ​ ២០២២។

ចាប់​តាំង​ពី​ដាច់​ឆ្នាំ​ ២០២២​មក ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​បាន​រៀបចំ​ការ​ប្រកួត​​ផ្លូវ​ការ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ឡើយ។ ចូល​ឆ្នាំ២០២៥​ទើប​មាន​ការ​ប្រកួត​​ផ្លូវ​ការ​ជា​​ថ្មីគឺ ក្លិប​បាល់ទាត់​ ព្រះខ័ន​រាជ​ស្វាយរៀង​ដែល​បាន​ប្រកួត​ពីរ​លើក​ហើយ។ លើក​ទី១ ពួក​គេ​បាន​យក​ឈ្នះក្រុម​របស់​ប្រទេស​មីយ៉ាន់ម៉ា Shan United ដោយ​លទ្ធផល ៦-២ ជើង​ទី១ វគ្គ​៨​ក្រុមចុង​ក្រោយ និង​លើក​ទី២​បាន​យកឈ្នះក្រុម​របស់​ប្រទេស​ឥណ្ឌូណេស៊ី Madura United ដោយ​លទ្ធផល ៣-០ ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League។

នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ខាង​មុខ​នេះ​គឺ​ជា​ការ​ប្រកួត​លើក​ទី​៣​របស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ពហុកីឡដ្ឋាន​ដ៏​ធំ​បំផុត​​នៅ​ប្រទេស​កម្ពុជា ហើយ​ជា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ និង​​ជា​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​អាស៊ី​លំដាប់​ទី​៣​លើក​ដំបូង៕

លទ្ធផល​៩​ប្រកួត​ផ្លូវ​ការ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

  1. U23 កម្ពុជា ៦-០ ព្រុយណេ ពាន AFF U-23 Championship ថ្ងៃ​ទី​១៤ កុម្ភៈ ២០២២
  2. U23 កម្ពុជា ១-០ ហ្វីលីពីន ពាន AFF U-23 Championship ថ្ងៃ​ទី​១៧ កុម្ភៈ ​២០២២
  3. U23 កម្ពុជា ០-១ ទីម័រ​ខាង​កើត ០-១ ពាន AFF U-23 Championship ថ្ងៃ​ទី​២០ កុម្ភៈ ២០២២
  4. កម្ពុជា ៣-២ ហ្វីលីពីន ពាន​ AFF Championship ថ្ងៃទី​២០ ធ្នូ ២០២២
  5. កម្ពុជា ៥-១ ព្រុយណេ ពាន​ AFF Championship ថ្ងៃទី​២៩ ធ្នូ ២០២២
  6. កម្ពុជា ០-១ បង់ក្លាដែស ក្នុង​មិត្តភាព​អន្តរជាតិ ថ្ងៃ​ទី​២២ កញ្ញា ២០២២
  7. កម្ពុជា ២-១ ទីម័រ​ខាង​កើត ក្នុង​មិត្តភាព​អន្តរជាតិ ថ្ងៃ​ទី២ មិថុនា ឆ្នាំ​២០២២
  8. ព្រះ​ខ័ន​រាជ​ស្វាយរៀង ៦-២ Shan United ពាន AFC Challenge League ថ្ងៃ​ទី​​៦ មីនា ​២០២៥
  9. ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Madura Unite ពាន AFC Challenge League ថ្ងៃ​ទី​​១០ មេសា ​២០២៥

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៧ វិនាទី មុន

ស្ថិតិ​៩​ប្រកួត​​​ផ្លូវ​ការ​ ​​របស់​ក្រុម​កម្ពុជា​នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

សន្តិសុខសង្គម១០ ម៉ោង មុន

រថយន្ត​ម៊ែកស៊ឺ​ដេស​មួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា នាំយកថវិកា និងអង្ករវីតាមីន ជូនកាកបាទក្រហម ក្នុង​ឱកាស​អបអរសាទរ​ទិវា ៨ឧសភា ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ​កោតសរសើរ​ក្រសួងការងារ​​​ដែលសម្រេចលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម១៧ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម