សន្តិសុខសង្គម
ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ បានអញ្ជើញឈ្មោះ រិះ សៀវហុង ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ បន្ទាប់ពីប្រព្រឹត្តទង្វើអសីលធម៌លើបណ្តាញទំនាក់ទំនងសង្គម។

ការហៅមកធ្វើណែនាំ និងធ្វើកិច្ចសន្យានេះ គឺដោយសារតែបុគ្គលរូបនេះ បានប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ តាមរយៈការបង្ហោះវីដេអូក្នុងបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលនាំឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសាធារណជន។ ពិសេស ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ស្ត្រី ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ ក៏ដូចជាប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និងការពារសិទ្ធិស្ត្រីគ្រប់រូបដោយគ្មានការរើសអើង។
ដោយមើលឃើញបញ្ហានេះ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងក្នុងនាមជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានបើកកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមទាំងតំណាងសហគមអ្នកស្រឡាញ់ភេទដូចគ្នា ពិភាក្សាលើទង្វើបុគ្គលរូបនោះ និងឈានដល់អញ្ជើញឈ្មោះ រិះ សៀវហុង មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ។


តាមលិខិតសុំទោសជាសាធារណៈ ឈ្មោះ រិះ សៀវហុង ម្ចាស់គណនីហ្វេសប៊ុក You Ri បានសម្តែងការដឹងខុស និងធ្វើការសុំទោសជាសាធារណៈ ដោយសន្យាថានឹងបញ្ឈប់នូវរាល់ការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ អសីលធម៌ ដែលប៉ះពាល់ដល់សីលធម៌សង្គម តម្លៃនិងសេចក្ដីថ្លៃថ្នូរបស់ស្ត្រីខ្មែរ ចាប់ពីពេលនេះទៅ។
ជាមួយគ្នានេះ ដើម្បីរក្សាភាពថ្នៃថ្នូរក្នុងសង្គម លេខាធិការដ្ឋានបានអំពាវនាវដល់សាធារណជនគ្រប់រូប បញ្ឈប់នូវការបង្ហោះមាតិកាដែលមានភាពអវិជ្ជមានដល់សង្គម ក៏ដូចជាបញ្ឈប់ការរើសអើង ការមើលងាយ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ ចំពោះសហគមអ្នកស្រឡាញ់ភេទដូចគ្នា រាប់បញ្ចូលទាំងស្រ្តីប្តូរយេនឌ័រ (ស្រ្តីភេទទី៣) ដែលជាជនងាយរងគ្រោះ ដើម្បីអាចរស់នៅក្នុងសង្គមប្រកបដោយភាពសុខសាន្តទាំងអស់គ្នា។ ក្នុងនោះ លោកជំទាវ ហ៊ុន សុីណាត ក៏ដូចជាមហាជន បានបង្ហាញការគាំទ្រចំពោះចំណាត់ការនេះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


