KPT+
អត្ថន័យខុសគ្នានៃកាយវិការដៃទាំង១៥ ពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក
ក្រៅពីភាសានិយាយ គេអាចប្រើភាសាកាយវិការជំនួស ដើម្បីឲ្យយល់អត្ថន័យមួយចំនួននៅពេលប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្តែភាសាកាយវិការទាំងអស់ពិតជាមានន័យពុំដូចគ្នានោះទេ ដោយវាផ្អែកលើវប្បធម៌តាមបណ្ដាប្រទេសផ្សេងៗផងដែរ។
១. កាយវិការ “យល់ព្រម” ឬ “Ok”

អាមេរិក៖ មិនអីទេ។
ជប៉ុន៖ លុយ។
ប្រេស៊ីល៖ កាយវិការឈ្លើយនៃមនុស្សអំនួត។
២. កាយវិការ “មេដៃលៀនកណ្ដាល”

អាមេរិក៖ មេដៃលៀនចន្លោះរវាងម្រាមដៃកណ្តាលនិងចង្អុលដៃ តំណាងឲ្យច្រមុះ។ វាត្រូវបានយកមកពីក្នុងហ្គេមក្មេងៗ។
តួកគី៖ វាជាកាយវិការអាសអាភាសស្រដៀងនឹងម្រាមកណ្តាលដែរ ហើយក៏ត្រូវបានប្រើដើម្បីបង្ហាញពីការមិនចុះសម្រុងឬបដិសេធសំណើ។
ប្រេស៊ីល៖ ជាមន្តស្នេហ៍សំណាងដ៏ល្អមួយដើម្បីបញ្ចៀសរឿងអាក្រក់និងការច្រណែន។
ឥណ្ឌូណេស៊ី៖ កាយវិការវាយប្រហារ។
៣. កាយវិការអក្សរ “V”

អាមេរិក៖ សញ្ញាសន្តិភាព ឬជ័យជំនះ។
ចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ៖ សញ្ញាគួរឱ្យស្រឡាញ់ពេលកំពុងថតរូប។
ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង អូស្ត្រាលី ញូវហ្សេឡែន អៀរឡង់៖ ជាការប្រមាថមួយ។
៤. កាយវិការ “អ្នកចាញ់”

អាមេរិក៖ ជាធម្មតាប្រើវាជាការចំអក វាមានន័យថា “អ្នកចាញ់ហើយ” ។
ចិន៖ បង្ហាញពីលេខ ៨ ដែលត្រូវបានគេចាត់ទុកថា ជាលេខសំណាង។
៥. មេដៃ

អាមេរិក៖ មានន័យ ល្អ។ វាត្រូវបានប្រើនៅពេលដើរកម្សាន្តផងដែរ។
អ៊ីរ៉ាក់ និង អ៊ីរ៉ង់៖ ការប្រមាថឲ្យមិត្តជិតស្និទ្ធ។
៦. ដៃផ្កាឈូក

អាមេរិក៖ វាចង្អុលពីកាយវិការនៅពេលផឹកតែ ឬជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងសន្យាឬស្បថ។
ចិន៖ មានន័យដូចគ្នាទៅនឹងការឲ្យមេដៃចុះក្រោមដែរ។
ជប៉ុន៖ ជានិមិត្តរូបនៃគូស្នេហ៍។
៧. កាយវិការ “ចង្អុលហៅ”

អាមេរិកអេក្វាទ័រ៖ មានន័យថា “មកទីនេះ” ។ កាយវិការនេះប្រើនៅពេលល្បួងនរណាម្នាក់ធ្វើអ្វីមួយ។
ហ្វីលីពីន៖ សញ្ញាហៅសត្វឆ្កែ។ ការប្រើកាយវិការនេះលើមនុស្ស មានន័យថា ម្នាក់នោះអន់បំផុត ហើយអ្នកអាចត្រូវបានចាប់ខ្លួនពីបទប្រើវាខុស។
៨. កាយវិការ “ឈប់”

អាមេរិក៖ មានន័យថា “ឈប់” ឬ លេខ ៥។
ក្រិក និង ប៉ាគីស្ថាន៖ ហៅថា “ម៉ាតូហ្សា” ឬ “ម៉ោនហ្សា” ដែលត្រូវបានគេចាត់ទុកថា ជាការប្រមាថមួយ។
ម៉ិកស៊ីកូ ប៉ាណាម៉ា៖ ធ្លាប់ប្រើក្នុងន័យថា “សួស្តី” ប៉ុន្តែបើវាមានចលនាឬផ្លាស់ប្តូរ មានន័យ ជាការព្រមានពីមនុស្សមានអំណាច។
ម៉ាឡេស៊ី៖ គេអាចប្រើជាការសួស្តីទៅកាន់អ្នកដែលស្គាល់ ឬហៅអ្នករត់តុ ឬនិយាយអរគុណទៅកាន់អ្នកបើកបរ។ ន័យម្យ៉ាងទៀត ប្រើនៅពេលើឆ្លងកាត់ផ្លូវ ដើម្បីឲ្យឡានឈប់។
៩. កាយវិការ “ប្រយ័ត្នស្លាប់!”

អាមេរិក៖ មានន័យថា “អ្នកបានធ្វើហើយ”
ជប៉ុន៖ វាមានន័យថា “អ្នកត្រូវបានបណ្តេញចេញ” នេះដោយសារតែពាក្យ kubi ដែលមានន័យថា បណ្តេញចេញពីការងារ មានសំឡេងដូចគ្នាទៅនឹង kubi ដែលមានន័យថា កឬបំពង់ក។
១០. កាយវិការអ៊ីតាលី

អាមេរិក៖ ធ្វើត្រាប់តាមកាយវិការអ៊ីតាលី។
អ៊ីតាលី៖ ប្រើនៅពេលមានអ្វីមិនច្បាស់លាស់។ ស្រដៀងនឹង “តើអ្នកកំពុងនិយាយអ្វី?”
ម៉ាឡេស៊ី៖ ពួកគេហៅថា “ជប់” វាមានន័យថា “ រង់ចាំបន្តិច” ។ ប៉ុន្តែនៅពេលកាយវិការប្ដូរចលនាឆ្ពោះទៅកាន់មាត់ វាមានន័យថា “ញ៉ាំ” ។
១១. កាយវិការ “ធុំក្លិន”

អាមេរិក៖ បង្ហាញថា មានក្លិនមិនល្អ។
ជប៉ុន៖ មានន័យថា “ទេ” “មិនអាចធ្វើបាន” “មិនអាចទៅរួច” ឬ “ទេ! អរគុណ” ។
១២. កាយវិការ “លុយ”

អាមេរិក និង អាឡឺម៉ង់៖ ចង្អុលបង្ហាញពីលុយ។
កូរ៉េខាងត្បូង៖ មានន័យថា “សេចក្តីស្រឡាញ់” ។
១៣. កាយវិការ “ត្រចៀកសត្វ” ឬ “ស្នែង”

អាមេរិក៖ វាមិនត្រូវបានប្រើជាទូទៅទេ ប៉ុន្តែមានន័យថា ត្រចៀកសត្វឬស្នែង។ ជារឿយៗវាត្រូវបានគេប្រើបង្ហាញពីភាពឆោតល្ងង់ ឬធ្វើត្រាប់តាមសត្វនៅពេលលេងជាមួយក្មេងៗ។
ជប៉ុន៖ ត្រូវបានគេស្គាល់ថាជា ស្នែងបិសាច ឬ និមិត្តសញ្ញានៃកំហឹង។
១៤. . ម្រាមដៃកាត់គ្នា

អាមេរិក៖ សង្ឃឹមថាអ្នកនឹងមានសំណាងល្អ។
វៀតណាម៖ គេគិតថា វាស្រដៀងនឹងប្រដាប់បន្តពូជស្ត្រី ហើយស្រដៀងនឹងការផ្តល់ម្រាមដៃកណ្តាលដែរ។
១៥. ម្រាមដៃស្នែង

អាមេរិក៖ ជាទូទៅជាសញ្ញានៃការយល់ព្រម ឬ “បន្តទៅមុខទៀត” ។
អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី គុយបា អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្កាល់៖ សញ្ញានេះត្រូវបានធ្វើឡើងនៅនរណាម្នាក់ចង់ប្រាប់ថា ប្តីឬប្រពន្ធរបស់ខ្លួនកំពុងបោកប្រាស់ពួកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖រឿងនិទានស្នេហ៍និងព័ត៌មានសំខាន់ៗអំពីព្រះមហាក្សត្រី នៃប្រទេសប៊ូតង់

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា