KPT+
អានចិត្តមនុស្សស្គាល់ភ្លាមៗ តាមរយៈកាយវិការ ៤ យ៉ាងនេះ
ចង់ដឹងចិត្តនរណាម្នាក់ មិនពិបាកពេកទេ ឲ្យតែយើងពូកែសង្កេតបន្តិច នឹងមើលធ្លុះចិត្តគេមិនខាន។ តាមរយៈសកម្មភាពរបស់មនុស្សម្នាក់ៗ យើងអាចសម្គាល់ចិត្តគេបានយ៉ាងងាយ។
១. ការចាប់ដៃ

អ្នកចូលចិត្តចាប់ដៃគ្នាខ្លាំងៗ ដើម្បីបង្ហាញពីការទទួលស្វាគមន៍ គឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ រួសរាយរាក់ទាក់ ចូលចិត្តបង្ហាញអារម្មណ៍ពិត ប៉ុន្តែខ្វះភាពអត់ធ្មត់បន្តិច។
ចំពោះអ្នកចាប់ដៃបែបខ្សោយៗវិញ ភាគច្រើនខ្វះការជឿជាក់ និងឆាប់បោះបង់មុនឧបសគ្គចូលមកដល់។
២. ពេលវេលា

ទោះបីការណាត់ជួប ឬពេលប្រជុំក្ដី អ្នកដែលឧស្សាហ៍មកយឺតយ៉ាវ ជាមនុស្សដែលមិនចង់សាងរូបភាពល្អសម្រាប់ខ្លួនឯង និងខ្ជះខ្ជាយបំផុត។
រីឯអ្នកដែលតែងតែមកទៀងម៉ោង អាចបញ្ជាក់ថា គេជាមនុស្សដែលឲ្យតម្លៃខ្លួនឯងនិងអ្នកដទៃ គោរពពេលវេលា រួមទាំងមានភាពជាអ្នកដឹកនាំផងដែរ។
៣. តួអក្សរ

អ្នកដែលចូលចិត្តសរសេរអក្សរតូចៗ តែងមានភាពអៀនខ្មាស ម៉ត់ចត់ និងស្វាហាប់ក្នុងការចង់ចេះចង់ដឹងបន្ថែម។ រីឯអ្នកសរសេរធំៗវិញ តែងមានការយកចិត្តទុកដាក់ និងចង់បានចំណាប់អារម្មណ៍ច្រើន។
ចំពោះអ្នកចូលចិត្តសរសេរសង្កត់ដៃ មានន័យថា ជាមនុស្សម៉ឺងម៉ាត់ច្បាស់លាស់ ចំណែកអ្នកសរសេរដៃស្រាល រមែងឆាប់ប្រតិកម្មនឹងរឿងអ្វីមួយ ប៉ុន្តែជាមនុស្សដែលពូកែយល់ចិត្តអ្នកដទៃ។
៤. ចំណូលចិត្តពណ៌

អ្នកចូលចិត្តពណ៌ខ្មៅ ភាគច្រើនជាមនុស្សដែលឆាប់បញ្ចេញប្រតិកម្ម មានសិល្បៈក្នុងខ្លួន និងពូកែយកចិត្តទុកដាក់ចំពោះរឿងតូចធំទាំងអស់។ ពណ៌ក្រហម ជាមនុស្សសកម្មជានិច្ចនិងមានភាពទាក់ទាញ។ ពណ៌បៃតង ជាមនុស្សដែលពោរពេញដោយក្តីស្រឡាញ់។ ពណ៌ស ជាមនុស្សដែលមានរបៀបរៀបរយ និងរមែងមានហេតុផល។ ពណ៌ស្វាយ ជាមនុស្សស្ងប់ស្ងាត់ និងផ្អែមល្ហែម។ ពណ៌ផ្កាឈូក ជាមនុស្សទន់ភ្លន់ និងពូកែយកចិត្តទុកដាក់ជាមួយអ្នកជុំវិញ។ ពណ៌លឿង ជាមនុស្សរួសរាយរាក់ទាក់ និងសុទិដ្ឋិនិយម។ ពណ៌ខៀវ ជាមនុស្សមានលំនឹងល្អ និងចេះបារម្ភពីអ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


