KPT+
១០ យ៉ាង ដ៏គួរឲ្យចាប់អារម្មណ៍ពីខ្លាឃ្មុំទឹកកក
អ្នកអាចរកខ្លាឃ្មុំទឹកកកបាននៅក្នុងរដ្ឋអាឡាស្កា កាណាដា រុស្ស៉ី ហ្គ្រីនឡែន និងកោះភាគខាងជើងមួយចំនួននៃប្រទេសន័រវេស ។ ផ្ទុយពីរូបរាងគួរឲ្យស្រលាញ់ ខ្លាឃ្មុំទឹកកកជាសត្វកាចសាហាវនិងបង្កគ្រោះថ្នាក់ខ្លាំងចំពោះមនុស្ស ហើយខាងក្រោមនេះជារឿង ១០យ៉ាងដែលអ្នកគួរដឹងពីវា ៖
១. ខ្លាឃ្មុំទឹកកកជាថនិកសត្វសមុទ្រ

ដោយសារវារស់នៅលើទឹកកកនៃសមុទ្រអាក់ទិច និងស្វែងរកអាហារនៅទីនោះជាអចិន្ត្រៃយ៍ ទើបត្រូវចាត់ទុកជាថនិកសត្វសមុទ្រខុសពីខ្លាឃ្មុំដទៃ ។
២. ខ្លាឃ្មុំទឹកកកមានស្បែកខ្មៅ

នៅពីក្រោមរោមពណ៌សស្គុះរបស់ខ្លាឃ្មុំទឹកកកគឺជា ស្បែកខ្មៅ ចំណែកឯរោមវិញមានសភាពថ្លាផ្លាតពីពន្លឺពណ៌ស ។
៣. ខ្លាឃ្មុំទឹកកកអាចហែលទឹកមិនឈប់ជាច្រើនថ្ងៃ
វាអាចហែលទឹកក្នុងល្បឿន ៦ម៉ាយ/មួយម៉ោង ដោយមិនឈប់ច្រើនម៉ោង ។ ក្រញាំដ៏ធំរបស់ពួកគេគឺ សម្រាប់ហែលទឹកយ៉ាងចំណាប់តែម្ដង ។
៤. អត្រាការប្រមាញ់ជោគជ័យនៃខ្លាឃ្មុំទឹកកកមានតិចជាង ២ភាគរយ
គ្រាន់តែការប្រមាញ់ចំណីរបស់ខ្លាឃ្មុំទឹកកកចំណាយពេលសឹងតែកន្លះជីវិតទៅហើយ ប៉ុន្តែមិនងាយទទួលបានជោគជ័យសោះ ។ ចំណីចម្បងរបស់ខ្លាឃ្មុំទឹកកកមានដូចជា ភេ Ringed និង ភេ Bearded ជួនកាលវាក៏ងាកមកស៉ីសត្វតូចៗ បក្សី ស៊ុត និងរុក្ខជាតិផងដែរ ។
៥. អ្នកវិទ្យាសាស្ត្រអាចទាញយក DNA របស់ខ្លាឃ្មុំទឹកកកបានពីស្នាមជើង

បច្ចេកទេសថ្មីប្រកបដោយភាពច្នៃប្រឌិតដែលបង្កើតឡើងដោយ WWF និងក្រុមហ៊ុនឯកទេស DNA SPYGEN អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រញែក DNA ចេញពីជើងខ្លាឃ្មុំប៉ូលនៅក្នុងព្រិលមិនគួរឲ្យជឿ ។ គេត្រូវការតែព្រិលក្រោមដានជើងចំនួនពីរស្លាបព្រាប៉ុណ្ណោះ ដើម្បីមើល DNA ព្រមទាំងអាចសម្គាល់ភេដែលវាទើបតែស៊ីទៀតឯណោះ ។
៦. ខ្លាឃ្មុំទឹកកករងការគម្រាមកំហែងខ្លាំងជាងអាកាសធាតុប្រែប្រួល
ខណៈការប្រែប្រួលនៃអាកាសធាតុជាបញ្ហាធំបំផុតចំពោះអាយុជីវិតខ្លាឃ្មុំទឹកកកឧស្សាហកម្មប្រេង និងឧស្ម័នកំពុងផ្ដល់ហានិភ័យលើតំបន់អាក់ទិកដោយការបំផ្លិចបំផ្លាញជម្រកសត្វ ។ ករណីកំពប់ប្រេងពិតជាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើឥទ្ធិពលអ៉ីសូឡង់នៃរោមខ្លាឃ្មុំបណ្ដាលឲ្យវាប្រើប្រាស់ថាមពលបន្ថែមដើម្បីរក្សាកម្ដៅខ្លួន និងអាចបំពុលសត្វបើសិនវាលេបចូលពោះ មិនតែប៉ុណ្ណោះខ្លាឃ្មុំទឹកកកកំពុងប្រឈមមុខនឹងអសមត្ថភាពបន្តពូជបូករួមទាំងបញ្ហាសុខភាពច្រើនទៀត ។
៧. ខ្លាឃ្មុំទឹកកកមានកូនកាត់

ខ្លាឃ្មុំទឹកកកអាចបង្កាត់ពូជជាមួយខ្លាឃ្មុំធម្មតាបានតាំងពី ១៥ម៉ឺនឆ្នាំមុនមកម្ល៉េះ ។ ខ្លាឃ្មុំកូនកាត់មានទម្លាប់រស់នៅ និងអាកប្បកិរិយាដូចខ្លាឃ្មុំទឹកកកបើសិនមានម្ដាយជាខ្លាឃ្មុំទឹកកក ។
៨. ខ្លាឃ្មុំទឹកកកមាន ១៩ប្រភេទផ្សេងៗគ្នា
ចំនួនខ្លាឃ្មុំទឹកកកសរុបមានប្រមាណ ២៦,០០០ក្បាល ត្រូវចែកចេញជា ១៩ប្រភេទ ។ ក្នុងនោះមាន ១ប្រភេទកំពុងកើនឡើង ៥ប្រភេទមានស្ថេរភាព និង ៤ប្រភេទកំពុងប្រឈមមុខនឹងការដាច់ពូជ សម្រាប់ ៩ប្រភេទទៀតគ្មានព័ត៌មានគ្រប់គ្រាន់ឲ្យសន្មត់ឡើយ ។
៩. ខ្លាឃ្មុំទឹកកកឈ្មោលមានទម្ងន់ធ្ងន់ប្រហែលបុរស ១០នាក់

ខ្លាឃ្មុំទឹកកកឈ្មោលមានទម្ងន់ប្រហែល ៨០០គីឡូក្រាម ធំជាងខ្លាឃ្មុំញីពីរដង និងមានប្រវែងដល់ទៅ ៣ម៉ែត្រគិតជាបណ្ដោយ ។
១០. ខ្លាឃ្មុំទឹកកកមានសមត្ថភាពហិតក្លិនចំណីរបស់វាដល់ទៅ១គីឡូម៉ែត្រ
វាមានសមត្ថភាពហិតក្លិនសត្វភេនៅក្នុងទឹក ឬរូងណាមួយ បន្ទាប់មកខ្លាឃ្មុំទឹកកកនឹងធ្វើការរង់ចាំរហូតដល់ភេចេញពីទឹក ឬរូងផុត រួចចាប់ផ្ដើមធ្វើសកម្មភាពប្រមាញ់ចំណីដោយមិនបង្អង់ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


