ព័ត៌មានអន្ដរជាតិ
ខ្លាឃ្មុំផេនដាយក្សពីរក្បាលមកពីប្រទេសចិនបានទៅដល់សហរដ្ឋអាមេរិក
ខ្លាឃ្មុំផេនដាយក្សពីរក្បាលដែលខ្ចីពីប្រទេសចិនបានមកដល់សួនសត្វមួយកន្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន បានពណ៌នាថា វាជាការបន្ត«ការទូតខ្លាឃ្មុំផេនដា»រវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌CNAនៅថ្ងៃទី១៦ខែតុលានេះ។

ខ្លាឃ្មុំ Bao Li ដែលជាខ្លាឃ្មុំផេនដាឈ្មោល និង Qing Bao ជាខ្លាឃ្មុំញីអាយុ៣ឆ្នាំត្រូវបានដឹកនាំទៅកាន់សួនសត្វ Smithsonian National ក្នុងទីក្រុង Washington ក្រោមកិច្ចព្រមព្រៀងបង្កាត់ពូជ និងស្រាវជ្រាវរយៈពេលមួយទសវត្សរ៍។
មន្ត្រីសួនសត្វ បានលើកឡើងថា ពួកវាបានចាកចេញពីខេត្តស៊ីឈួននៃប្រទេសចិន តាមជើងហោះហើរជួលមួយគ្រឿងដែលមានឈ្មោះថា «Panda Express»។ សត្វទាំងនោះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ មុននឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥។
ការខ្ចីខ្លាឃ្មុំផេនដាទៅកាន់សួនសត្វសហរដ្ឋអាមេរិកបានចាប់ផ្តើមបន្ទាប់ពីពេលនោះប្រធានាធិបតីអាមេរិក លោក Richard Nixon បានទៅលេងប្រទេសចិនក្នុងឆ្នាំ១៩៧២។ ពួកវាត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃទំនាក់ទំនងមិត្តភាពរវាងសហរដ្ឋអាមេរិកនិងចិនអស់រយៈពេលជាង៥០ឆ្នាំមកហើយ។ ប៉ុន្តែគ្មានខ្លាឃ្មុំផេនដានៅសួនសត្វអាមេរិកជិតមួយឆ្នាំហើយចាប់តាំងពីខ្លាឃ្មុំមួយគូ និងកូនរបស់វាត្រូវបានគេបញ្ជូនត្រឡប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០២៣។

គួររម្លឹកថា ប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង San Francisco កាលពីខែវិច្ឆិកាឆ្នាំមុន បានបង្ហាញថា ប្រទេសរបស់លោកនឹងពិចារណាបញ្ជូនខ្លាឃ្មុំផេនដាទៅកាន់សហរដ្ឋអាមេរិកម្តងទៀត។ ទោះយ៉ាងណាទំនាក់ទំនងការទូតខ្លាឃ្មុំផេនដាថ្មីរបស់ចិនជាមួយសហរដ្ឋអាមេរិកគឺជាចំណុចដ៏កម្រមួយនៅក្នុងទំនាក់ទំនងដ៏ស្វិតស្វាញរវាងគូប្រជែងមហាអំណាចទាំងពីរដែលត្រូវបានបំផ្លាញដោយភាពតានតឹងលើពាណិជ្ជកម្ម បច្ចេកវិទ្យា ភូមិសាស្ត្រនយោបាយ និងបញ្ហាជាច្រើនទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


