KPT+
សត្វ ៥ ប្រភេទ ផុតពូជពីផែនដីគ្មានសល់
ការផុតពូជនៃសត្វបណ្ដាលមកពីកត្តាធម្មជាតិនិងកត្តាមនុស្សជាពិសេស សកម្មភាពរបស់មនុស្សជាច្រើនកំពុងបំពុលនិងបំផ្លាញពិភពលោកយ៉ាងធ្ងន់ធ្ងរ។ ដោយសារតែសត្វខាងក្រោមនេះបានផុតពូជបាត់ទៅ ធ្វើឲ្យយើងលែងមានឱកាសបានឃើញពួកគេទៀតនៅសល់តែរូបប៉ុណ្ណោះ៖
១. រមាសខ្មៅអាហ្វ្រិកខាងលិច
កន្លងមករមាសខ្មៅប្រភេទនេះ វារស់នៅក្នុងតំបន់ភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក មានប្រវែង ៣-៣,៨ម៉ែត្រ កម្ពស់ ១,៤-១,៧ម៉ែត្រ និងទម្ងន់៨០០-១,៣០០គីឡូក្រាម។ ចំណុចសម្គាល់នៃរមាសនេះគឺមានកុយ២ខុសពីរមាសទូទៅ ហើយស៉ីស្លឹកនិងពន្លករុក្ខជាតិជាអាហារ។ វាត្រូវបានប្រកាសថាផុតពូជនៅឆ្នាំ ២០១១។
២. ដូហ្វីនស Baiji
ដូហ្វីនស Baiji ពីមុនមាននៅក្នុងទន្លេ Yangtze ប្រទេសចិនតែមួយគត់។ ថនិកសត្វនេះអាចលូតលាស់ធំបំផុតប្រហែល ២៥០គីឡូក្រាម និងត្រូវផុតពូជដោយសារការរីកចម្រើនក្នុងប្រទេសចិនដែលជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ដូហ្វីនសBaiji។ ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការពីការដាច់ពូជក្ដី ចាប់តាំងពីឆ្នាំ២០០២ មកគ្មាននរណាម្នាក់បានឃើញវាម្ដងទៀតឡើយ។
៣. ពពែ Pyrenean Ibex
គេប្រទះឃើញពូជពពែនេះនៅក្នុងឧបទ្វីប Iberian ពួកវាមានទម្ងន់ ២៤-៨០គីឡូក្រាម ហើយស៉ីស្មៅជាចម្បង។ មូលហេតុពិតប្រាកដនៃការផុតពូជនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដឹងត្រឹមថាពពែចុងក្រោយដែលនៅសល់បានស្លាប់ដោយសារធ្លាក់ពីលើដើមឈើក្នុងភាគខាងជើងប្រទេសអេស្ប៉ាញឆ្នាំ២០០០។
៤. ព្រាប Passenger
ព្រាប Passenger មានដើមកំណើតនៅអាមេរិកខាងជើងបានផុតពូជតាំងពីដើមសតវត្សទី២០។ កាលពីសតវត្សទី១៩ សត្វព្រាបត្រូវចាត់ទុកថាជាអាហារថោកសម្រាប់អ្នកក្រទើបបណ្តាលឱ្យមានការបរបាញ់សម្លាប់យ៉ាងច្រើនរហូតដល់ផុតពូជ។
៥. ខ្លា Tasmanian
ខ្លា Tasmanian មានដើមកំណើតនៅប្រទេសអូស្ត្រាលី មិនមែនជាអំបូរសត្វខ្លាដូចឈ្មោះទេ វាមានរូបរាងនិងទំហំប្រហែលសត្វឆ្កែទៅវិញ។ គេជឿជាក់ថាសត្វខ្លានេះត្រូវមនុស្សតាមបរបាញ់ វាទីជម្រក និងបូករួមកត្តាជំងឺផងដែរទើបដាច់ពូជបាត់ទៅ។ យ៉ាងណាមិញ សត្វខ្លា Tasmanian ចុងក្រោយត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩១០-១៩២០៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ការពិតដ៏អស្ចារ្យ ១០ យ៉ាង ពីសត្វសំពោច Meerkat
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


