ព័ត៌មានអន្ដរជាតិ
ខ្លាឃ្មុំពីរក្បាលខាំសម្លាប់កម្មករថែទាំរ៉ាដានៅអាក់ទិក
ខ្លាឃ្មុំនៅតំបន់ប៉ូលចំនួនពីរក្បាល បានសម្លាប់កម្មករម្នាក់នៅស្ថានីយរ៉ាដាតំបន់អាក់ទិកដាច់ស្រយាលមួយក្នុងទឹកដី Nunavut ភាគខាងជើងនៃប្រទេសកាណាដា ដែលជំរុញឱ្យមានការស៊ើបអង្កេតលើការវាយប្រហារដ៏កម្រនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ខែសីហានេះ។

បុគ្គលិកដែលបានស្លាប់មិនត្រូវបានបញ្ចេញឈ្មោះនោះទេគឺគ្រាន់តែបានបញ្ជាក់ថា ពួកគេកំពុងធ្វើការឱ្យក្រុមហ៊ុន Nasittuq Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រតិបត្តិការទីតាំងការពាររ៉ាដាក្នុងនាមរដ្ឋាភិបាលកាណាដា។
ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍មួយថា កម្មករផ្សេងទៀតបានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ហើយបានសម្លាប់ខ្លាឃ្មុំមួយក្បាល ខណៈការវាយប្រហារនេះបានកើតឡើងកាលពីសប្តាហ៍មុននៅលើកោះ Brevoort ភាគអាគ្នេយ៍នៃកោះ Baffin ។
ជាមួយគ្នានេះក្រុមហ៊ុនបានលើកឡើងថា៖«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារនិយតកម្ម ដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះកាលៈទេសៈជុំវិញឧបទ្ទវហេតុនេះ»។ ក្រុមហ៊ុនក៏បានប្ដេជ្ញាក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់និយោជិតដែលជាអាទិភាពខ្ពស់បំផុតដើម្បីឱ្យមានបរិយាកាសការងារប្រកបដោយសុវត្ថិភាព។

គួរបញ្ចាក់ថា ការវាយប្រហាររបស់ខ្លាឃ្មុំតំបន់ប៉ូលលើមនុស្សគឺកម្រមានណាស់ ប៉ុន្តែនេះយ៉ាងហោចណាស់ការស្លាប់ចំនួនពីរលើកដែលត្រូវបានកត់ត្រាទុកពីការវាយប្រហាររបស់ខ្លាឃ្មុំប៉ូលចាប់តាំងពីឆ្នាំ២០២៣។ កាលពីឆ្នាំមុន ស្ត្រីម្នាក់និងកូនប្រុសអាយុ១ឆ្នាំត្រូវខ្លាឃ្មុំប៉ូលសម្លាប់នៅភូមិ Alaskan។ នៅក្នុងប្រទេសកាណាដា មានខ្លាឃ្មុំតំបន់ប៉ូលប្រហែល ១៧០០០ក្បាលរស់នៅ ដែលប្រហែល ២ភាគ៣ នៃចំនួនខ្លាឃ្មុំពិភពលោក។ នេះបើយោងតាមរដ្ឋាភិបាលកាណាដា។
លើសពីនេះក៏មានការវាយប្រហាររបស់ខ្លាឃ្មុំនៅកន្លែងផ្សេងទៀតដូចជា ក្មេងស្រីអាយុបីឆ្នាំនៅរដ្ឋ Montanaសហរដ្ឋអាមេរិក ត្រូវបានខ្លាឃ្មុំខ្មៅអូសចេញពីតង់របស់នាងនៅឯកន្លែងបោះជំរុំឯកជនមួយកាលពីថ្ងៃអាទិត្យ។មន្ត្រីសត្វព្រៃបានដាក់អន្ទាក់ ហើយបានចាប់ខ្លាឃ្មុំមួយក្បាលដែលគេជឿថាបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
បើទោះបីជាខ្លាឃ្មុំខ្មៅមានទំហំតូចជាងខ្លាឃ្មុំប៉ូល ប៉ុន្តែនៅតែអាចមានគ្រោះថ្នាក់ខ្លាំងដល់មនុស្ស។នៅឆ្នាំ ២០២៣ ស្ត្រីម្នាក់នៅរដ្ឋCaliforniaត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងបានស៊ីនាងក្នុងផ្ទះដែលនេះជាការស្លាប់លើកដំបូងដោយខ្លាឃ្មុំខ្មៅនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


