សន្តិសុខសង្គម
ក្មេងប្រុសម្នាក់រួចជីវិតពីការវាយប្រហាររបស់ខ្លាឃ្មុំបន្ទាប់ពីឪពុកចូលជួយសង្គ្រោះនៅពោធិ៍សាត់
ក្មេងប្រុសវ័យជំទង់ម្នាក់ត្រូវខ្លាឃ្មុំវាយប្រហារ ហើយឪពុកចូលវាយជាមួយខ្លាឃ្មុំដើម្បីសង្គ្រោះរួចជីវិត ខណៈអ្នកទាំងពីឪពុកកូន ទៅដក គម ក្រវាញ ក្នុងព្រៃក្បែរជើងភ្នំខ្មោច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៤៥ នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោចស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ហ៊ុន រ៉ែម នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំប្រម៉ោយឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានឪពុកបង្កើតបបួលចេញពីផ្ទះទៅជួយដក គម ក្រវាញ ដើម្បីយកទៅលក់ដោះស្រាយជីវភាព នៅម្ដុំជើងភ្នំខ្មោច មានចម្ងាយពីផ្ទះប្រមាណជាង ៣ គីឡូម៉ែត។
លុះទៅដល់ចំណុចកើតហេតុអ្នកទាំងពីរក៏បានឃ្លាតចម្ងាយពីគ្នាប្រមាណ ៥ ម៉ែត្រ ចូលព្រៃស្រោងវែកព្រៃរកដកគមក្រវាញ ភ្លាមនោះជនរងគ្រោះជាកូនក៏បានវាក់នឹងសត្វខ្លាឃ្មុំដ៍ធំមួយក្បាល វាក៏ភ្ញាក់ហើយលោតមកខាំបោកក្បាល និងជើងខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់។ ពេលនោះឪពុកក្រឡេកឃើញភ្លាមក៏បានកាប់ដំបងប៉ុនកដៃចូលជួយសង្រ្គោះកូន ប្រយុទ្ធជាមួយខ្លាំឃ្មុំ ដោយវាយខ្លាឃ្មុំបានពីរដំបង ពេលនោះខ្លាឃ្មុំឈឺក៏រត់ចូលព្រៃស្រោងបាត់។

លោកមេប៉ុស្តិ៍បន្តថា៖ ក្រោយពេលឪពុកសង្រ្គោះកូនប្រុសគាត់ពីខ្លាឃ្មុំបានហើយ ក៏បានយកមកលំនៅដ្ឋាន រូចក៏រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចក៏បានយករថយន្តសង្រ្គោះ ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់តែម្ដង។
ក្មេងជនរងគ្រោះឈ្មោះ រឹម រ៉ាន់ អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រងរបួសធ្ងន់ធ្ងរ គឺខ្លាឃ្មុំខាំត្រូវជើងខាងស្ដាំ និងត្រង់ក្បាល៕
អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


