Connect with us

KPT+

មេរៀនជីវិតមានតម្លៃពីភាពយន្ត Avatar: The Last Airbender

បានផុស

នៅ

១ “ ជីវិត​មានគ្រប់​ទី​កន្លែង​ដែល​អ្នក​នៅ!​ ​សួរ​ថា ​តើ​អ្នក​ធ្វើ​វា​ឬ​អត់? ”  Uncle Iroh

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Uncle Iroh គឺ​ជា​តួអង្គ​មួយ​ក្នុង​ចំណោម​តួអង្គ​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត​នៅ​ក្នុង​ពិភព​ខ្សែ​ភាពយន្ត ATLA ដោយសារ​តែ​ប្រាជ្ញា​ដែល​មិន​ចេះ​រីងស្ងួត​ និង​សេចក្ដី​ស្រឡាញ់ ​រួម​ទាំង​ដំបូន្មាន​ល្អ​ៗ​របស់​គាត់។

ការ​ដកស្រង់​នេះ​ ទាក់ទង​ជា​ពិសេស​ទៅ​នឹង​ពេលវេលា​នា​ពេល​បច្ចុប្បន្ន​​ ព្រោះ​ពិភពលោក​កំពុង​រាតត្បាត​ដោយសារ​ជំងឺ​កូវីដ១៩ ។ យើង​​ត្រូវ​តែ​ចងចាំ​ថា​ ជីវិត​ទៅមុខ​រហូត​ ហើយ​បើ​យើង​មិន​ប្រុងប្រយ័ត្ន​ យើងនឹងដើរយឺតជាងសង្គម។

 “ ពេលខ្លះ​យើង​ឈឺចាប់ ពេលខ្លះចង់បោះបង់ ​ ប៉ុន្តែ​ត្រូវ​សន្យា​នឹង​ខ្លួនឯងថា ​អ្នក​នឹង​មិន​ឈប់​សង្ឃឹមទេ” Katara

Katar ជា​តួអង្គ​ តែង​ផ្ដល់​សុន្ទរកថា​ជា​ច្រើន​ស្ដីពី​ក្ដី​សង្ឃឹម​ សំដី​របស់​នាង​គឺ​បង្រៀន​យើង​កុំ​ឲ្យ​បោះបង់​ចោល​ក្ដី​សង្ឃឹម។ ពាក្យ​របស់ Katara ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​សុខុមាលភាព​ផ្លូវចិត្ត​ដូច​រាល់ដង​ នៅ​ពេល​ដែល​មនុស្ស​កំពុង​មាន​អារម្មណ៍​ធុញថប់​ ហើយ​មាន​ទំនោរ​បិទ​អារម្មណ៍​របស់​ខ្លួន។  ទោះ​មាន​រឿង​អី​ ​ត្រូវ​តែ​ព្យាយាមគិតវិជ្ជមាន​ជានិច្ច។

៣ “ ​ជីវិត​​ជួនកាលទៅប្រើបដូចផ្លូវ​រូង​ក្រោម​ដី ដែលរកមិនឃើញ​ពន្លឺអ្វីសោះ។ ទោះយ៉ាងណា​បើព្រមបន្ត​ដំណើរ​ទៅ​មុខ​ទៀត ​នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​នោះ​ ក៏គង់មានរស្មីតូចមួយដែរ ” Uncle Iroh

យើង​ត្រូវ​រំលឹក​ខ្លួនជានិច្ចថា គ្រប់យ៉ាងអាចល្អប្រសើរ។ ផ្ដល់សង្ឃឹម​ឱ្យខ្លួនឯង ព្រោះ​នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​ងងឹតណាក៏ដោយ តែងតែមានពន្លឺជាដរាប។

៤  “នៅ​ពេល​ធ្លាក់ដល់​ចំណុច​ទាប​បំផុត​ គឺយើងខ្លួនឯងមិនព្រមផ្ដេកផ្ដួលតាម ” Aang

ទោះបី Aang ទើប​តែ​មាន​អាយុ​១២ឆ្នាំ តែ​គេ​ពិតជា​ឆ្លាត​ណាស់។ នេះ​ជា​មេរៀន​រំលឹក​យើង​ថា​ នៅ​ពេល​ដែល​យើង​ធ្លាក់ដល់ចំណុចទាបបំផុត ​វិធី​តែ​មួយ​គត់​ដើម្បី​ឡើងមកវិញ ​គឺប្រឹង​ស្រវេស្រវា នោះប្រាកដណាស់ថា យើងមិនលិចលង់ឡើយ។

 “ គិត​ពី​ពី​ជីវិត​ខ្លួនឯង មុនពេលប្រឹងតម្រូវចិត្តអ្នកដទៃ ” Uncle Iroh

Iroh បង្រៀន​យើង​ឱ្យ​ចេះ​ពិចារណា​ហេតុផល​នៅ​ពី​ក្រោយ​សកម្មភាព​របស់​ខ្លួន ហើយ​ឆ្លុះ​បញ្ចាំង​ពី​មូលហេតុ​ដែល​យើង​កំពុង​ធ្វើ។ គាត់​បាន​បង្ហាញ​ថា​ យើង​គួរ​តែ​គិត​សុភមង្គល​ផ្ទាល់ខ្លួនជាមុន ​ជា​ជាង​ខំផ្គាប់តាមគេ។

ការ​ដកស្រង់​នេះ​សង្កត់​ធ្ងន់​ថា ​សុភមង្គល​មិន​ចាំបាច់​អស្ចារ្យ​ពេកនោះ​ទេ ​ផ្ទុយទៅវិញ​គ្រាន់​តែ​មាន​លក្ខណៈ​សាមញ្ញ មិនបង្កដល់អ្នកដទៃ ក៏ជាក្ដីសុខដែរ។

៦ “ ទោះបី​ជា​បរាជ័យ​ម្ដងហើយ​ម្ដង​ទៀត​ក៏ដោយ ​មិនត្រូវ​ឈប់​ព្យាយាមទេ​ ពី​ព្រោះ​អ្នក​ដែល​ខ្លាចបរាជ័យ​ នោះនឹង​មិនស្គាល់ជោគជ័យឡើយ”  Zuko

ព្រះអង្គម្ចាស់  Zuko គឺ​ជា​តួអង្គ​ អាវ៉ាតា ​ដែល​មាន​ការ​ប្ដេជ្ញា​ខ្លាំងចិត្ត​បំផុត។ ទ្រង់​ឃើញ​ពី​ភាព​ធន់​និង​ការ​តស៊ូ​ សូម្បីតែ​ទ្រង់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​ជាតិ ​ដោយ​ព្រះបិតា​របស់​ទ្រង់​ក្ដី។

ទ្រង់​បាន​បង្រៀន​យើង​កុំ​ឲ្យ​ចុះចាញ់ ​សូម្បី​តែ​រឿង​ពិបាកៗ ហើយ​យើង​មិន​គួរ​ទុក​ឱ្យ​ការ​ភ័យខ្លាច​នៃ​ការ​បរាជ័យ ​រារាំង​យើង​ពី​ការ​ព្យាយាម​ទេ។

៧ “ ខ្ញុំ​មិន​ខ្វល់​ពីអ្នក​ណា​គិតអ្វីលើខ្ញុំ ព្រោះខ្ញុំ​ដឹង​ច្បាស់ថា​ខ្លួន​ជា​នរណា” Toph

Toph គឺ​ជា​តួអង្គ​​ពិការ​ភ្នែក នាង​មិន​អនុញ្ញាត​ឱ្យ​ភាព​​ពិការ​របស់​នាង​បញ្ឈប់​នាង​ទេ។ ​ផ្ទុយ​ទៅ​វិញ Toph ​បង្ហាញ​វា​នៅ​ក្នុង​ពន្លឺ​វិជ្ជមាន។ នាង​បាន​បង្រៀន​យើង​ថា ​ទោះអ្នក​ដទៃ​គិត​អ្វីមកលើយើង​ វាពុំមានបញ្ហាចោទឡើយ ពីព្រោះ​យើង​ដឹង​ពី​តម្លៃ​ផ្ទាល់ខ្លួន​របស់​យើង​រួចហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ព្រះនាង ៦ អង្គក្នុងភាពយន្ត​របស់​ Disney ​បានបង្រៀនរឿង ៦ យ៉ាងដល់អ្នកទស្សនា

ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម