សញ្ញា​ទាំង ៥ បង្ហាញ​ថា បុរស​ម្នាក់​កំពុង​ព្យាយាម​ចែចង់​អ្នក
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សញ្ញា​ទាំង ៥ បង្ហាញ​ថា បុរស​ម្នាក់​កំពុង​ព្យាយាម​ចែចង់​អ្នក

បានផុស

នៅ

មាន​ដែរ​លួច​សង្កេត​បុរស​ជុំវិញ​ខ្លួន​ឬ​អត់​ ថា​មាន​អ្នកណា​ធ្វើអ្វី​ប្លែកៗ​ដាក់​យើង​ខ្លះ? មាន​វិធី​​ដែល​អាច​ប្រាប់​អ្នក​បាន​ថា​ តើ​គាត់​ចាប់​អារម្មណ៍​នឹង​អ្នក​ដែរ​ឬទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​វិធី ៥ យ៉ាង ​ដែល​បុរស​ធ្វើ​មិន​ដឹង​ខ្លួន ​ហើយ​តែង​តែង​ធ្វើ​ដាក់​នារី​ដែល​គេ​ចាប់​អារម្មណ៍​ជានិច្ច ៖

១. ស្នាម​ញញឹម

ស្នាម​ញញឹម​គួរ​​ឲ្យ​ស្រឡាញ់ ​គឺ​ជា​សញ្ញា​មួយ​នៅ​ពេល​និយាយ​ពី​ការ​ចែចង់​របស់​ភាគី​ខាង​បុរស វា​គឺ​ជា​សញ្ញា​ដែល​គាត់​កំពុង​តែ​​ចាប់​អារម្មណ៍​ចំពោះ​អ្នក។ ប្រសិន​បើ​អ្នក​កត់សំគាល់​ថា ​គាត់​ញញឹម​ដាក់​តិចៗ​ អាច​មក​ពី​គាត់​អៀន។

ដូច្នេះ​បើសិនជា​អ្នក​ពេញចិត្ត​គាត់​ដែរ​ សាកល្បង​បង្ហាញ​គាត់​នូវ​ភាព​ភាព​ក្លាហាន​របស់​អ្នក​ ទៅ​រក​គាត់​មុន។ យ៉ាងណាមិញ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ខ្មាសអៀន​នោះ​ទេ ​ប្រសិន​បើ​អ្នក​ទាក់ទង​បុរស​ជា​មុន ព្រោះ​ស្នេហា​គឺ​ជា​រឿង​មួយ​មាន​ទៅ​មាន​មក (ប៉ុន្តែ​មិនមែន​ហួសហេតុ) ។

គ្រាន់​តែ​ញញឹម​ត្រឡប់​មក​ទៅវិញ​ ហើយ​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​គាត់។

. ទំនាក់ទំនង​ភ្នែក

ការ​ទាក់ទង​ភ្នែក​គឺ​មាន​សារៈសំខាន់​ណាស់​ វា​ជា​ភាសា​កាយវិការ​ដែល​ខាង​បុរស​តែង​លួច​ដៀង​ភ្នែក​ដាក់​មនុស្ស​ដែល​គេ​ចាប់​អារម្មណ៍។ ប្រសិន​បើ​គាត់​តែងតែ​លួច​ឲ្យ​កន្ទុយ​ភ្នែក​មក​អ្នក យូរ​ជាង​មនុស្ស​ផ្សេង ​វា​អាច​ជា​សញ្ញា​ដែល​គាត់​កំពុង​តែ​ចាប់ចិត្ត​លើ​រូប​អ្នក។

៣. លួច​សម្លឹង​មើល​សកម្មភាព

ពេល​ខ្លះ​បុរស​លួច​សម្លឹង​មើល​សកម្មភាព​របស់​ស្ត្រី​ដែល​គេ​ពេញចិត្ត​ដោយ​មិន​ដឹង​ខ្លួន។ លួច​សម្លឹង​មើល​គឺ​ជា​សញ្ញា​មួយ​ទៀត​ ដែល​គាត់​កំពុង​ចែចង់​ជាមួយ​អ្នក។ នេះ​រាប់​ចាប់​ពី​លក្ខណៈ​នៃ​ការ​និយាយ​ស្ដី​របស់​អ្នក ​រួម​ទាំង​កាយវិការ​ដែល​អ្នក​បាន​បញ្ចេញ។ ឧទាហរណ៍ ​អ្នក​កំពុង​សើច ​ហើយ​គាត់​ក៏​សើច​នឹង​សកម្មភាព​របស់​អ្នក។

. ដាក់​ដៃ​នៅ​លើ​ហ៊ោ​ប៉ៅ

ប្រសិន​បើ​គាត់​ឈរ​ដោយ​ដៃ​ម្ខាង ​ឬ​ទាំងពីរ​ដាក់​នៅ​លើ​ត្រគាក​របស់​គាត់ ដោយ​ដាក់​មេដៃ​នៅ​ក្នុង​ខ្សែ​ក្រវាត់​ គាត់​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​អ្នក។ វិធី​នេះ​គាត់​ព្យាយាម​បង្ហាញ​អ្នក​ថា​ គាត់​ជា​បុរស​ដែល​មាន​ទំនុក​ចិត្ត​ ហើយ​ជា​បុរស​ពិត។

៤. ព្យាយាម​ប៉ះ​អ្នក

ប្រសិន​បើ​គេ​ព្យាយាម​ប៉ះ​អ្នក​ដោយ​ចៃដន្យ ​វា​ពិត​ជា​សញ្ញា​ដែល​គេ​ចូលចិត្ត​អ្នក​ ដោយ​ការ​​ធ្វើ​ជា​ប៉ះ​លើក​ដំបូង​សិន។ មាន​ន័យ​ថា ​បុរស​កំពុង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​អ្នក ​ហើយ​រក​លេស​ណា​មួយ ​ដើម្បី​បន្ត​ការ​សន្ទនា​ជាមួយ​មិនខាន។

. ភ័យ​ៗ​ពេល​សន្ទនា​ជាមួយ​គ្នា

មាន​ដែល​លួច​សង្កេត​ឬ​អត់ ​ចំពោះ​បុរស​ដែល​ចាប់​អារម្មណ៍​អ្នក ​គ្រប់​ពេល​គេ​មក​សន្ទនា​ជាមួយ​ ​គេ​តែងតែ​​ភ័យ​ៗ។ ប្រសិន​បើ​អ្នក​ឃើញ​គាត់​ហាក់​រវើរវាយ ​នេះ​គឺ​ដោយសារ​តែ​គាត់​ចាប់​អារម្មណ៍​នឹង​អ្នក ​ហើយ​គាត់​មាន​អារម្មណ៍​ភ័យ​បន្តិច​ ដើម្បី​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​យើង។ ព្រោះ​គាត់​មិន​ដឹង​រៀប​សំដី​នៃ​ការ​និយាយ​ស្ដី​របៀប​ម៉េច ​ទៅកាន់​អ្នក​ដើម្បី​កុំ​ឲ្យ​ឆ្គង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស​ស្រីដែលមើលទៅកាន់តែ​រឹង​មាំ ​បេះដូងនាងរឹតតែទន់ជ្រាយ

ចុចអាន៖សញ្ញា​ដែល​បង្ហាញ​ថា​ ​មិត្ត​ប្រុស​​កំពុងតែ​បោកប្រាស់​អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services