ព័ត៌មានជាតិ
យុវជនវ័យ១៨ឆ្នាំ ប្រុងលោតឆត្រលក់គ្រឿងញៀន តែត្រូវប៉ូលិសចាប់ជាប់
ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់តូច ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនជាក់ស្តែង ខណៈដែលជនសង្ស័យរូបនោះជួញដូរជាក់ស្តែង។
សមត្ថកិច្ចបានឲ្យដឹងថា ករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានកើតឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវស៊ូស្រ៊ុន ភូមិ០៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ ចាន់ វិរៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតរួមមាន ១.ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ (ដប់មួយកញ្ចប់), ២.ម៉ូតូម៉ាក Scoopy Mini ចំនួន០១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខៈភ្នំពេញ 1CR-2310 លេខតួ។ AF55-1012340, លេខម៉ាស៊ីន AF55E-1012461។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កម្លាំងសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីអនុវត្តនីតិវិធីច្បាប់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ឃាតករម្នាក់ ជក់ថ្នាំញៀន ហិតកាវឡើងចង់ឆ្កួត វាយយុវជនអនាថាបែកខួរស្លាប់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់