Connect with us

ព័ត៌មានជាតិ

អ្នក​ភ្នំពេញ​ធ្លាប់​ឮ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ចុះ​ក្រវាត់​ក្រុង​ទី​មួយ​ទី​ពីរ​នៅ​ណា​វិញ?

បានផុស

នៅ

បង​ប្អូន​ឧស្សាហ៍​ឮ​ការ​លើក​ពី​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ជា​ផ្លូវក្រវ៉ាត់ក្រុងដ៏ធំ ដែល​កំពុង​ដំណើរការ​សាងសង់​សម្រេច​បាន​ជាង ៥០ ភាគរយ ដែល​នឹង​លេច​រូបរាង​ក្នុង​ពេល​ខាងមុខ។ ដោយ​ឡែក រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ក្រវាត់​ក្រុង​ពីរ​ខ្សែ​ទៀត ដែល​ពលរដ្ឋ​ជា​ច្រើន​មិន​សូវ​បាន​ស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ឯកសារ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ថា​ ផ្លូវ​ក្រវ៉ាត់ក្រុងទី១ ជា​ផ្លូវ​ក្រវ៉ាត់​ដំបូង​គេ​បង្អស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​សាងសង់​ឡើង​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម នៅក្នុង​ទីតាំង​ខណ្ឌ​ចំនួន​៤ មាន​ខណ្ឌ​ដូនពេញ ខណ្ឌ៧មករា ខណ្ឌ​ចំការមន និងខណ្ឌទួលគោក។

ផ្លូវនេះត​ភ្ជាប់​ពី​គីឡូម៉ែត្រ​លេខ៩ (ផ្លូវជាតិលេខ៥) ភ្ជាប់​ផ្លូវសុផារ៉ា និង​ផ្លូវ ៥៩៨ ត្រលោកបែក ទៅផ្លូវ ២៧១ រហូត​ដល់​គល់​ស្ពានច្បារអំពៅ តភ្ជាប់ជាមួយផ្លូវជាតិលេខ១។

ដោយ​ឡែក​ផ្លូវក្រវ៉ាត់ក្រុងទី២ បាន​សាងសង់​កាល​ពី​ឆ្នាំ ២០១៦ ដោយ​មាន២កំណាត់ ប្រវែង​សរុប​ជាង ២៧គីឡូម៉ែត្រ។ ​កំណាត់ទី១ មាន​ប្រវែង ១០គីឡូម៉ែត្រ ចំណាយ​ថវិកា​សាងសង់​​​ប្រមាណ​ជាង ១០លានដុល្លារអាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​វៀតណាម ​ត​ភ្ជាប់​ពី​ផ្លូវ​ទំនប់​កប់ស្រូវ (ឬផ្លូវ១២០K) ឆ្ពោះ​ទៅកាន់​មហាវិថី​សហព័ន្ធរុស្សី។ កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅ​ផ្លូវលេខ ១០១៩ កាត់​តាមផ្លូវ​ណ័រប្រ៊ីត ផ្លូវ​ទ្រុងមាន់ ​ផ្លូវមុខ​រោងចក្រអគ្គិសនី ផ្លូវមុខ​សហគមន៍​អន្លង់គង ផ្លូវ​ទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង ភ្ជាប់​ស្ពាន​ព្រែកសំរោងតាខ្មៅ។

កំណាត់ផ្លូវនេះចំណាយថវិកាសាងសង់ជិត ៦២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋា​ភិបាល​ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និង​បាន​ដាក់​ឲ្យប្រើប្រាស់​នៅ​ឆ្នាំ​២០១៩។

ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៣ ជាខ្សែផ្លូវថ្មីដែល​តភ្ជាប់​ផ្លូវជាតិ​សំខាន់ៗ​របស់​ប្រទេសកម្ពុជា ដោយ​ចាប់​ពី​ស្ពានព្រែកព្នៅ នៅ​ផ្លូវ​ជាតិ​លេខ​៥ ឆ្លង​មក​ផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់​​មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ​២១ និង​ផ្លូវជាតិលេខ១ ភ្ជាប់​មក​កំពង់ផែ​ភ្នំពេញថ្មី។ ​មានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ សាងសង់​ឡើង​ក្រោម​ឥណទាន​សម្បទានពី​រដ្ឋាភិបាល​ចិន​​ប្រមាណ ២៧៣ លាន​ដុល្លារអាមេរិក​។

ផ្លូវក្រវាត់ក្រុង​ទី ៣ ​ក៏​មានការ​សាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ រួមទាំង​ស្ពាន​ឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។

ផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះនិង មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំនិងទំនើបបម្រើបណ្តាញ​ដឹកជញ្ជូនវាងរាជធានីភ្នំពេញ។

ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ បា​ន​បើក​ការដ្ឋានសាងសង់​នៅ​ថ្ងៃ ១៤ មករា ២០១៩ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ក្រៅពី​ផ្លូវ​ក្រវាត់ក្រុង​ទាំង ៣ ខ្សែ រដ្ឋាភិបាល​បាន​ដាក់ផែនការ​ក្នុង​ការ​ស្ថាបនា​ផ្លូវក្រវាត់ក្រុងទី៤ ដែល​បាន​សិក្សា​ចប់​រួច​រាល់​។ ផ្លូវក្រវាត់ក្រុង​ទី ៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់​ខេត្តកំពង់ស្ពីចំនួន ​៣ស្រុក, ខេត្តតាកែវចំនួន ​១ស្រុក, ខេត្តកណ្តាល​ ៨ស្រុក និងខេត្តព្រៃវែង ​២​ស្រុក​។

គម្រោង​ស្ថាបនា​ផ្លូវក្រវាត់ក្រុងទី៤ នឹង​ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម ប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកម្រិតទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម