Connect with us

ព័ត៌មានជាតិ

នៅ​ទីក្រុង​ហាណូយ សីតុណ្ហភាព​​ឡើង​ដល់​​​ ៤០ អង្សារ​សេ ទូតខ្មែរ​​ណែនាំ​ដល់​ពលរដ្ឋ​​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ​ប្រទេស​វៀតណាម បានណែនាំដល់និស្សិត សិក្ខាកាមនិងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនកម្តៅ ខណៈនៅទីក្រុងហាណូយអាចមានស៊ីតុណ្ហភាពរហូតដល់ទៅ៤០អង្សារសេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទួតបានឲ្យដឹងថា យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ ទីក្រុងហាណូយ និងខេត្តនៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។ សីតុណ្ហភាពនឹងនៅថេរ លើសពី៣៥អង្សារសេ រហូតដល់ ១៩ ម៉ោងក្នុងមួយថ្ងៃហើយការឡើងកំដៅនេះ នឹងនៅតែបន្តកើតមានក្នុងរយៈពេល ៣ ថ្ងៃបន្តទៀត។

ស្ថានឯកអគ្គរាជទូតសូមណែនាំដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាន នៅវៀតណាម ពិសេសនៅទីក្រុងហាណូយ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព ដោយឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ទល់នឹងអាកាសធាតុក្ដៅខ្លាំង។

ឆ្លៀតឱកាសនេះ ស្ថានទូតសូមរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាន នៅវៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម