ព័ត៌មានជាតិ
ផ្លូវលំប្រវែង៣៦០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅផ្លូវជាតិលេខ៣៣អានឹងត្រូវជួសជួលថ្មី
(ខេត្តកែប)÷ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក ថា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំគម្រោងខេត្ត តំណាងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះកំណត់អក្ស័រផ្លូវ កំណត់ទំហំផ្លូវ និងសម្របសម្រួលដោះស្រាយផលប៉ះពាល់តាមបណ្ដោយផ្លូវដែលត្រូវអនុវត្តគម្រោងជួសជុលផ្លូវលំមួយខ្សែរ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ផ្លូវលំនេះ មានប្រវែង សរុប ៣៦០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅភ្ជាប់ផ្លូវជាតិលេខ៣៣អា ស្ថិត ក្នុងភូមិសាស្ត សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវជួសជួល នឹងប្រែក្លាយ ជាផ្លូវប្រភេទDBST ទទឹង១០ម៉ែត្រ។ លោកបានបញ្ជាក់បន្ថែមទៀតថា ដោយគម្រោងជួសជួលផ្លូវនេះ ប្រេីប្រាស់ថវិការគុណប្រយោជន៍ខេត្តក្នុងឆ្នាំ២០២០ យេីងមានលទ្ធភាពតែជួលជួល និងចាក់ជាDBST តែប្រវែង ២៦០០ម៉ែត្រ និងទទឹង១០ម៉ែត្រ តែប៉ុណ្ណោះ ដោយឡែកប្រវែងដែលនៅសល់ នឹងដាក់បញ្ជូលទៅក្នុងគម្រោងអទិភាពឆ្នាំក្រោយទៀត។
លោកបន្ថែមទៀតថា ប្រទេសយើងមានសន្តិភាពសព្វថ្ងៃ ដោយសារនយោបាយឈ្នះឈ្នះ របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ទេីបយេីងមានឱកាសអភិវឌ្ឍន៍ខេត្ត តាមរយៈសាងសង់ផ្លូវគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ដេីម្បីបម្រេីរអោយផលប្រយោជន៍ប្រជាជនជារួម។ ទាំងនេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តជាច្រេីន ដេីម្បីប្រែក្លាយខេត្តកែប ជាខេត្តទេសចរណ៍ មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង ក្នុងន័យសម្រួលការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តឲ្យបានកាន់តែប្រសើរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង