ព័ត៌មានជាតិ
មន្រ្តីពិភាក្សាពាក់ព័ន្ឋការប្រឡងសញ្ញាបត្រទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ
មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ បានពិភាក្សាគ្នាលើវិធានការចំបាច់មួយចំនួនពាក់ព័ន្ឋនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា សម័យប្រឡង នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ មានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនបេក្ខជនចំណេះទូទៅមានចំនួន៤.១៣៧នាក់ ស្រី២.២០៦នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅមានចំនួន១.១០២នាក់ ស្រី ៥៨៥នាក់ ឯកជនបំពេញវិជ្ជាមាន ចំនួន៣៣៥នាក់ ស្រី៨៧នាក់ សរុបមានចំនួន៥.៥៧៥នាក់ ស្រី២.៨៧៨នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន៤ មណ្ឌល ។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថា កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ តម្រូវឲ្យមានការអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីការពារទប់ស្កាត់ និងឆ្លើយតប ការរីករាលដែលជំងឺកូវីដ-១៩។

លោក ស៊ីន វ៉ៃឌ៉្យា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២០នេះ ប្លែកពីឆ្នាំមុនៗ ព្រោះក្នុង១បន្ទប់ អនុញ្ញាតឲ្យមានបេក្ខជនតែ២៥នាក់ប៉ុណ្ណោះ ហើយបេក្ខជនត្រូវទៅពិនិត្យឈ្មោះទៅតាមមណ្ឌលខ្លួនប្រឡង និងអាចមើលឈ្មោះ បន្ទប់ ប្រឡងនៅតាមfacebook និងនៅតាម តេលេក្រាម ដើម្បីធ្វើការទប់ស្កាត់ការការឆ្លងជំងឺកូវីត-១៩ ផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


