ព័ត៌មានជាតិ
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
ប្រតិភូនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជាបានទៅជួបនាយកនៃផែនការយុទ្ធសាស្ត្រនិងគោលនយោបាយនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកនៅកោះហាវ៉ៃ សហរដ្ឋអាមេរិកពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ស្របពេលដែលកម្ពុជាមានការឈ្លានពានពីថៃ។ ដំណឹងនៃការជួបគ្នានេះទើបតែត្រូវបានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា នៅលើគេហទំព័របស់ទីបញ្ជាការឥណ្ដូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។

ប្រតិភូកម្ពុជាដឹកនាំដោយប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធាកម្ពុជា ឧត្តមសេនីយ៍ឯក សួន សំណាង បានជួបពិភាក្សាជាមួយតំណាងកងម៉ារីនអាមេរិកលោកឧត្តមសេនីយ៍ទោ George Rowell ដោយបានពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរផ្ដោតលើការបណ្ដុះបណ្ដាល ការអប់រំវិជ្ជាជីវៈយោធា និងកម្មវិធីជំនួយមនុស្សធម៌។ ក្នុងនោះក៏បានពិភាក្សាពីការរៀបចំធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ។
ជំនួបរវាងតំណាងយោធាកម្ពុជានិងអាមេរិកពេលនេះស្របដែលមានការឈ្លានពានពីប្រទេសថៃលើទឹកដីកម្ពុជាផងដែរ។
ក្នុងការបង្ហោះរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែកក្កដា បានសរសេរបញ្ជាក់ថា៖ «USINDOPACOM ប្តេជ្ញាពង្រឹងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ជំរុញការអភិវឌ្ឍដោយសន្តិវិធី ឆ្លើយតបទៅនឹងឧបទ្ទវហេតុ រារាំងការឈ្លានពាន និងដើម្បីបញ្ជៀសនូវជម្លោះ»។

គួរឱ្យដឹងផងដែរថាយោធាថៃបានបើកការបាញ់ប្រហារមកលើទាហានខ្មែរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីបានរាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ។ ក្រោយហេតុការណ៍នោះការប៉ះទង្គិចដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរបានផ្ទុះឡើងទ្រង់ទ្រាយធំ រហូតដល់មានការអន្តរាគមន៍ពីប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកផងដែរ។ បទឈប់បាញ់មួយបានធ្វើឡើងនៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ៥ថ្ងៃបន្ទាប់ពីការផ្ទុះអាវុធ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានលើកឡើងថា ការសម្រេចបានជោគជ័យនៃបទឈប់បាញ់នេះបានសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ ហើយលោកក៏បានបញ្ជាឱ្យក្រុមការងារពាណិជ្ជកម្មរបស់លោកធ្វើការចចារពាណិជ្ជកម្មឡើងវិញជាមួយប្រទេសកម្ពុជា និងថៃផងដែរ។
លោក ដូណាល់ត្រាំ សរសេរថា៖ «ពេលនេះខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេល៦ខែមកនេះ ខ្ញុំមានមោទនភាពដែលក្លាយជាប្រធានាធិបតីនៃសន្ដិភាព»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


