ព័ត៌មានជាតិ
គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាង១០០មុខ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និង វីរកងទ័ពជួរមុខទិសព្រះវិហារ
ព្រះវិហារ ៖ លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ តំណាងឱ្យលោក ឃួង សេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាង១០០មុខរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនិងវីរកងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង ១០០មុខ ដែល នាំយកមកប្រគល់ជូននាថ្ងៃនេះ រួមមានជូនរដ្ឋបាលខេត្តព្រះវិហារ តាមរយៈលោកឃី សុខា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីផ្ទះសម្បែងមករស់នៅកន្លែងសុវត្ថិភាព។ ដោយឡែកចំពោះ វីរ:កងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារអធិបតេយ្យភាពជាតិខ្មែរ ពីការឈ្លានពានរបស់សត្រូវ រួមមាន ជូនបញ្ជាការដ្ឋានអង្គរក្ស តាមរយៈលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរង បញ្ជាការដ្ឋាន អង្គរក្ស តំណាងនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស , ជូន កងពលតូចអន្តរាគមន៍លេខ ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩ ,ជូន កងពលតូចអន្តរាគមន៍លេខ៨ តាមរយៈលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ , ព្រមទាំងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ផងដែរ។

ក្នុងឱកាសនោះលោកសុខ ពេញវុធ មានប្រសាសន៍ថា ក្នុងនាមលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមសម្តែងនូវសមាណចិត្តអាណិតអាសូរ ជាពន់ពេកចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចំការ រត់ភៀសខ្លួន គេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាពនាពេលនេះ។ ក្នុងនោះដែរចំពោះវីរកងទ័ពនៅជួរមុខ លោក សុខ ពេញវុធ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ជូនដល់វរកងទ័ពយើងទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវរកងទ័ព ដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានជូនពរដល់បងប្អូនវរកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ។

លោកឃី សុខា អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងបានចាត់តំណាងនាំយកអំណោយពីរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និងជូនដល់បងប្អូនវរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដែលនេះបញ្ជាក់ឱ្យឃើញថា សមរភូមិក្រោយនិងសមរភូមិមុខ គឺរួមចិត្តតែមួយ ហើយបងប្អូនវរកងទ័ពទាំងអស់ ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត៕
ដោយ ៖ ស្រីរ័ត្ន













-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


