ព័ត៌មានជាតិ
ពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ ត្រូវបានរដ្ឋបាលខេត្តស្វាយរៀងជួយដឹកជញ្ជូនត្រឡប់ទៅគេហដ្ឋាន
នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងសរុបចំនួនប្រមាណជាង ១២,២៣៤នាក់ ដោយឡែកសម្រាប់ខេត្តស្វាយរៀង មានពលករសរុបចំនួន ១៧នាក់ ស្រី ៧នាក់។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារអន្តរជាតិដូង បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។ លោកជូនពរប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ តាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕
ដោយ:ភក្ដី



-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


