ព័ត៌មានអន្ដរជាតិ
អនាគតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងបាងកក បន្ទោស ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា
អនាគតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Sean O’Neill បានស្តីបន្ទោសចំៗទៅប្រទេសថៃថា ជម្លោះព្រំដែនជាមួយកម្ពុជា គឺគ្មានប្រយោជន៍អ្វីដល់ប្រជាជនថៃ ឬដល់សម្ព័ន្ធមិត្តរបស់ថៃជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញវាធ្វើឲ្យសម្ព័ន្ធភាពរវាងប្រទេសទាំងពីរចុះខ្សោយ។

ហាក់ជាការមិនពេញចិត្តរបស់លោក O’Neill ចំពោះទង្វើរបស់ថៃ, លោកបានថ្លែងក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារទី២៩ខែកក្កដាឆ្នាំ២០២៥ថា «រឿងដំបូងដែលខ្ញុំនឹងធ្វើពេលចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូត គឺខ្ញុំនឹងចង្អុលបង្ហាញទៅប្រទេសថៃដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅក្នុងទ្វីបអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ គឺមិនបានជួយអ្វីដល់ប្រជាជនរបស់ពួកគេទេ។ ពួកគេមិនបានធ្វើអ្វីដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើងឡើយ ពួកគេមិនបានធ្វើអ្វីដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងពីរកំពុងប្រឈមមុខនោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការខ្ជះខ្ជាយជីវិត និងទ្រព្យសម្បត្តិដោយមិនចាំបាច់តែប៉ុណ្ណោះ»។
សូមជម្រាបជាថ្មី ប្រទេសថៃបានឈ្លានពានកម្ពុជានៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរបួស ហើយរាប់ម៉ឺននាក់រត់ភៀសខ្លួន។

ក្នុងនោះថៃបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមតាមរយៈការប្រើប្រាស់គ្រាប់បែកចង្កោមនិងផ្សែងពុល រំលោភច្បាប់អន្តរជាតិ ហើយថែមទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូទៀតផង។
ក្រោយប្រយុទ្ធគ្នា៥ថ្ងៃ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏និយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ ភូមថាំ វេឆៃយ៉ាឆៃ ដើម្បីជំរុញឲ្យមានបទឈប់បាញ់។
ទីបំផុត ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្ន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានយល់ព្រមលើ បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលចូលជាធរមាននៅម៉ោង ០០:០០នាទី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងទ័ពថៃ ប្រកាសបទឈប់បាញ់នៅតំបន់ព្រំដែនចំនួន៣ ជាមួយកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


