ព័ត៌មានជាតិ
ផ្លូវមួយចំនួនក្នុងខេត្តព្រះវិហារ រងការខូចខាតដោយសារការផ្លោងគ្រាប់ដាក់របស់ទាហានថៃ
ក្រោយបទឈប់បាញ់គ្នាចូលជាធរមាន កាលពីវេលាម៉ោង ២៤ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្រក្នុងខេត្ត ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ និងត្រៀមជួសជុលឲ្យបានទាន់ពេលវេលា។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហោះរូបថតសភាពផ្លូវមួយចំនួនក្នុងខេត្តព្រះវិហារដែលរងការខូចខាត ក្រោយមានការប៉ះទង្គិចគ្នានិងការផ្លោងគ្រាប់ពីទាហានថៃ។ បើតាមលោក ផន រឹម ក្នុងចំណោមកំណាត់ផ្លូវសរុប ៩ ខ្សែ ដែលបានត្រួតពិនិត្យមានតែផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ) និងផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត-អានសេះ) ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។
១-កំណាត់ផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ)៖ មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០១ ទីតាំង ត្រង់ចិញ្ចើមផ្លូវនៅPK10+020។
២-កំណាត់ផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)៖ មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០៣ ទីតាំង ដូចខាងក្រោម៖
* PR2PVH5 PK05+320
* PR2PVH5 PK06+660
* PR2PVH5 PK10+030
ចំណែកឯផ្លូវជាតិ និងផ្លូវខេត្តផ្សេងទៀតដូចជា៖ ផ្លូវជាតិលេខ ៦២, ផ្លូវជាតិលេខ ៩២, ផ្លូវខេត្តលេខ ២៦២៥, ផ្លូវខេត្តលេខ ២៦២៦, ផ្លូវខេត្តលេខ ២PVH២, ផ្លូវខេត្តលេខ ២PVH៧ និងផ្លូវខេត្តលេខ ២PVH៩ គឺពុំមានការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំនោះឡើយ។
ស្ថានភាពផ្លូវក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវភាគច្រើន លើកលែងតែកំណាត់ផ្លូវមួយចំនួនតូចប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ៕






-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


