ជីវិតកម្សាន្ដ
តារាប្រុស ២រូប ស្នើអ្នកមានឥទ្ធិពលរួមគ្នាបញ្ចេញសំឡេង ខណ:សៀមកំពុងលាបពណ៌ខ្មែរពេញ IG និង X កុហកពិភពលោក
ថ្វីត្បិតស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនមា នសភាពធូរស្រាលបន្តិចក្រោយផ្ទុះសង្គ្រាមឈ្លានពា នពីសំណាក់កងទ័ពចោរសៀមមកលើទឹកដីកម្ពុជាតែអ្វីដែលធ្វើឲ្យប្រជាជនកម្ពុជាមានក្តីព្រួយបារម្ភនោះ គឺក្រុមសៀមជ្រុលនិយមថៃកំពុងតែប្រើប្រាស់បណ្តាញ សង្គមនានាជាគោលដៅវាយហារនិងទម្លាក់កំហុសមកលើប្រទេសកម្ពុជា។

ដោយសង្កេតឃើញបែបនេះតារាប្រុសល្បីៗឈ្មោះរបស់ខ្មែរចំនួន ២រូប បានចេញមកស្នើយ៉ាងទទូចចំពោះអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមរបស់កម្ពុជា រួមគ្នាប្រើភាសាបរទេសប្រាប់ទៅកាន់ពិភពលោករឿងចោរសៀមឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា។
លោក ឆឹម សក្កដា បានបញ្ជាក់ថា “លោកត្រូវការអ្នកពូកែ អង់គ្លេស ថៃ ដើម្បីជួយគ្នាវាយបកព័ត៌មានក្លែងក្លាយរបស់ខ្មាំងលើ Social និងត្រូវការបងប្អូនស្ម័គ្រចិត្តចាំបាច់ណាស់វាកំពុង Drama វាយប្រហារយើងខ្លាំងណាស់”។
លោក ឆឹម សក្កដា បានបន្តថា “ដរាបណាកងទ័ពជួរមុខនៅតែឈរជើងបងប្អូនជនភៀសសឹកនៅតែមិនទាន់អាចត្រលប់ទៅផ្ទះវិញ ពួកយើងនៅតែធ្វើមូនិធិបន្ដពួកយើងចាប់ផ្ដើមប្រជុំបន្ទាន់ ដើម្បីរៀបចំបន្ថែមនូវទី តាំង៩កន្លែង ដើម្បីងាយស្រួយសប្បុរសជនក្នុងការបរិច្ចាគចាប់ពីថ្ងៃស្អែកនេះ។ ពួកយើងក៏ត្រូវការបងប្អូនអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជួយចូលរួមជាមួយគ្នាផងដែរ”។
ចំណែកតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បាននិយាយដែរថា “បងប្អូនដែលអាចប្រើភាសាបរទេសបានគ្រប់ភាសា សូមធ្វើវីដេអូជាភាសាបរទេសផ្ញើរជូនទៅកាន់ពិភពលោកតាមអ្វីដែលយើងអាចធ្វើបាន។ លោកថាដោយសារនៅលើ Facebook ខ្មែរមានប្រៀបជាងឥឡូវ ពួកវារត់ទៅ IGនិងXហើយសូមបងប្អូនខ្មែរយើងចូលការពារនៅ IG និង X កុំអោយចោរឈ្លានពានលាបពណ៌យើងបាន”៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


