ព័ត៌មានអន្ដរជាតិ
១ ករណីទៀត ផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងថៃ សង្ស័យស្នាដៃក្រុមបះបោរក្នុងស្រុក
កាលពីវេលាម៉ោងប្រហែល ៧:១៥ ព្រឹក ថ្ងៃទី៣០ ខែកក្កដា ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ ដែលគេសង្ស័យថា ក្រុមក្រុមបះបោរក្នុងស្រុកបានបំផ្ទុះគ្រាប់បែកលើអង្គភាពការពារគ្រូបង្រៀន ដោយបណ្ដាលឲ្យប៉ូលិស ៦នាក់រងរបួស និងអ្នកភូមិម្នាក់។

មន្រ្តី Ranger ដែលប្រចាំការនៅតំបន់នោះ បានទទួលបានការជូនដំណឹងពីប៉ុស្តិ៍នគរបាល Sakao ថា មានហេតុការណ៍ផ្ទុះគ្រាប់បែកលើមន្ត្រីនគរបាលដែលដើរល្បាត ស្ថិតនៅពីមុខហាងលក់គ្រឿងសំណង់ស្ពាន Chu Rae ស្រុក Su-ngai Padi ខេត្ត Narathiwat បណ្តាលឲ្យមន្ត្រីនគរបាល និងអ្នកភូមិរងរបួសជាច្រើននាក់។
ចំពោះឧប្បត្តិហេតុខាងលើ គឺដោយសារនៅវេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចនគរបាលជំនាញធ្វើការសាកសួរម៉ូតូ២គ្រឿង និងរថពាសដែក១គ្រឿងយកមកដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីរក្សាសុវត្ថិភាពលោកគ្រូអ្នកគ្រូដែលស្ថិតស្ថិតក្នុងតំបន់។ ពេលមកដល់កន្លែងកើតហេតុក៏មានការផ្ទុះអាវុធឡើងមក ដែលកម្លាំងនៃការផ្ទុះនេះធ្វើអ្នកស្ថិតនៅកៀកនោះរងរបួសធ្ងន់ស្រាលនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នមន្ត្រីស្ថាប័នពាក់ព័ន្ធកំពុងចុះពិនិត្យកន្លែងកើតហេតុ ដែលគេសន្និដ្ឋានដំបូងថា អាចជាស្នាដៃររបស់ក្រុមបះបោរក្នុងស្រុក ដែលត្រូវបន្តការស៊ើបអង្កេត និងពន្លឿនការតាមចាប់ជនដៃដល់មកកាត់ទោសឲ្យបានឆាប់។

យ៉ាងណាក៏ដោយ ក្នុងថ្ងៃតែមួយនេះខេត្តភាគខាងត្បូងថៃបានជួបហេតុការណ៍ផ្ទួនៗគ្នា ដោយជនល្មើសបានបាញ់ប្រហារលើជនរងគ្រោះ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែកក្កដា ក្នុងពិធីបុណ្យទេសចរ Kiriwong ស្ថិតក្នុងខេត្ត Nakhon Si Thammarat ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួស។
ជាងនេះទៀត កាលពីកាលពីរសៀលថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្មាន់កាំភ្លើងជាជនជាតិថៃម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារ Or Tor Kor ក្នុងទីក្រុងបាងកក ពាកព័ន្ធនឹងជម្លោះបុគ្គល ដោយនាំឲ្យអ្នកស្លាប់ក្នុងហេតុការណ៍សរុបដល់ទៅ៦នាក់ឯណោះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុនាំឲ្យប្រទេសថៃ តែងមានហេតុការណ៍បាញ់ប្រហារញឹកញាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


