ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់
លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ដោយផ្អែកលើស្ថានភាពទឹកទន្លេមេគង្គ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមបង្ការលើការងារត្រៀមបម្រុងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំផ្ការំដួលសាលាខេត្ត។

ជាក់ស្ដែង ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានកម្ពស់ ២០.២២ ម៉ែត្រ បើប្រៀធៀបឆ្នាំ២០២៤ មានកម្ពស់ ១៨.៥៤ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ។
លោក គង់ គឹមនី អភិបាលរងខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃនេះថា នាព្រឹកមិញនេះ លោកបានដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធទៅនឹងការត្រៀមឆ្លើយតបគ្រោះមហន្តរាយ ជាពិសេស គឺស្រុកដែលនៅជាប់ដងទន្លេ ដែលមានបញ្ហាប្រឈមជារៀងរាល់ឆ្នាំ គឺមានក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ។
លោកអភិបាលរងខេត្ត បានណែនាំទៅឱ្យក្រុង/ស្រុក ដែលនៅជាប់ដងទន្លេមេគង្គឱ្យត្រៀមលក្ខណៈខ្ពស់បំផុត និងបានប្រកាសឱ្យក្រុង/ស្រុកទាំងអស់នោះ ពិនិត្យមើលទីទួលសុវត្ថិភាពដើម្បីជម្លៀសប្រជាពលរដ្ឋនៅពេលណាដែលមានហានិភ័យកើតឡើង ហើយអ្វីដែលសំខាន់នោះ គឺអាជ្ញាធរខេត្តបានរៀបចំផែនការឆ្លើយតបរួចជាស្រេច រួមទាំង ស្បៀង ជាដើម ដែលមានលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈគម្មាការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត គឺបានត្រៀមរួចរាល់ជាស្រេច ក៏ដូចជារៀងរាល់ឆ្នាំផងដែរ។

លោក បានបញ្ជាក់ថា ថ្ងៃស្អែក ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នឹងចុះពិនិត្យស្ថានភាពទឹក និងទីទួលសុវត្ដិភាព តាឃីន ជាក់ស្ដែងនៅឃុំបុសលាវ ស្រុកចិត្របុរីផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


