កីឡា
បណ្តាញទំនាក់ទំនងសង្គមថៃ ចោទ កីឡាករបាល់ទះ ឈាង ជីវែង ជាទាហានរុស្ស៊ី
នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ បណ្តាញទំនាក់ទំនងសង្គមថៃ បានចាប់អារម្មណ៍ខ្លាំងពីកីឡាករបាល់ទះកម្ពុជា ឈាង ជីវែង ដែលពួកគេបានចាត់ទុកជាទាហានរុស្ស៊ីមកជួយកម្ពុជាក្នុងសង្គ្រាមព្រំដែន។

រូបភាពកីឡាករ ឈាង ជីវែង ស្ថិតនៅក្នុងក្រុមបញ្ជាការដ្ឋានអង្គរក្សអមដំណើរ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងបេសកកម្មចុះទៅព្រំដែនដែលមានជម្លោះ។ កីឡាករកម្ពុជារូបនេះស្ថិតក្នុងអង្គរក្ស ២ នាក់ ដែលមានកាយសម្បទាខ្ពស់ ធំ និងសម្បុរសដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងថៃចាប់អារម្មណ៍ និងចោទថាជាទាហានរុស្ស៊ីមកជួយកម្ពុជាទៅវិញ។

កីឡាករ ឈាង ជីវែង ដែលធ្លាប់ជាប់ជម្រើសជាតិកម្ពុជា បានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា «តេជោលីគ» ពីរលើកជាប់គ្នាជាមួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស នៅឆ្នាំ ២០២៤ និង ២០២៥។ កីឡាករមានការងារជាអង្គរក្សនៅបញ្ជាការដ្ឋានអង្គរក្សដែលទៅណា មកណាដែលតែងតែទៅជាមួយ លោក នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

កាលពីដើម ឆ្នាំ២០២៤ កីឡាករ ឈាង ជីវែង បានរបួសក្រឡាច់ក-ជើងស្ដាំដ៏រន្ធត់មួយនៅអំឡុងពេលរូបគេកំពុងបង្ហាញសមត្ថភាពយ៉ាងល្អក្នុងជំនួបក្លឹបបញ្ជាការដ្ឋានអង្គរក្ស ជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមពានរង្វាន់តេជោលីគឆ្នាំ២០២៤។ របួសនោះបានធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីទីលានបាល់ទះ និងព្យាបាលច្រើនខែ ប៉ុន្តែឈានចូលតេជោលីគ ឆ្នាំ ២០២៥ រូបគេបានជាសះស្បើយ និងអាចលេងកម្រិតអាជីពវិញ៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


