Connect with us

ព័ត៌មានជាតិ

ខ្ទម២៧ ដែលសង់លើដីព្រៃ ឧទ្យានជាតិបូទុមសាគរ ត្រូវសមត្ថកិច្ចជំនាញរុះរើចេញ

បានផុស

នៅ

ខ្ទមចំនួន២៧ ដែលពលរដ្ឋខិលខូចលួចសង់ ហើយធ្វើបោះបង្គោលរបងក្នុងដីព្រៃឈើឧទ្យានជាតិ បូទុមសាគរ ខេត្តកោះកុង ត្រូវ​បាន​តុលាការ សហការ​ជាមួយ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ជំនាញ​ចុះ​រុះរើ​ចេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​មួយថ្ងៃ​ពេញ​នេះ ដឹកនាំ​ដោយ​លោក អេង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញារង​ខេត្តកោះកុង លោក វ៉េ​ត សុនី​ម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក៏ដូចជា​លោក ក្រូច បូរី​សីហា អភិបាលរង​ស្រុក​បូ​ទុម​សាគរ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​។​

​បើតាម​លោក វ៉េ​ត សុនី​ម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានឱ្យដឹងថា ខ្ទម​ចំនួន​២៧ ដំណាំ​ចម្ការ និង​បង្គោលរបង​ឈើ​ជាង​២,០០០​ដើម ស្ថិតនៅ​ចំណុច​អូរ​យ៉ូ​យ៉ា ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ត្រូវ​បាន​ពលរដ្ឋ​ខិលខូច​មួយ​ចំនួន​តូច​ បន្ត​លួច​សាងសង់​គ្មាន​ច្បាប់​នោះ​ទេ រីឯ​អាជ្ញាធរ​មូលដ្ឋាន​ រឹត​មិន​ទទួលស្គាល់​តាម​លិខិតផ្លូវការ​ណាមួយ​ដែរ​។ អនុប្រធាន​មន្ទីរ​បរិស្ថាន​ដដែល​អះអាងថា មុន​នឹងមាន​ចំណាត់ការ​ច្បាប់​នៅពេលនេះ មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសារ​ដល់​ពលរដ្ឋ តែ​ពលរដ្ឋ​ហាក់​មិន​ចូលរួម​ទាល់តែសោះ​ដោយ​ជឿ​តាម​ការ​ញុះញង់​ពី​មេខ្លោង​នៅក្រោយ​ខ្នង​បន្ត​ទន្ទ្រាន​។ ក្រុម​ពលរដ្ឋ​ដែល​ហ៊ាន​រំលោភបំពាន​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ គឺ​ពួកគាត់​មានផ្ទះ​សម្បែង ដីស្រែ​ចម្ការ​ត្រឹមត្រូវ រហូតដល់​កន្លងទៅ មានការ​ដោះស្រាយ​ជា​សំណង​ទូទាត់​ច្បាស់លាស់​ផងដែរ​។​

​លោក វ៉េ​ត សុនី​ម ថ្លែង​បញ្ជាក់​ពី​ផែនការ​ក្រោយ​រុះរើ​ខ្ទម​អនាធិបតេយ្យ​ថា លោក​សុំ​គោលការណ៍​ពី​ក្រសួងបរិស្ថាន អយ្យការ​សាលាដំបូង​ខេត្ត លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត និង​អាជ្ញាធរ​ស្រុក ធ្វើជា​ទីស្នាក់ការ​ចំនួន​២​នៅ​ច្រកចេញ​នៃ​តំបន់​រង​ផលប៉ះពាល់ ដើម្បី​ធានាបាន​ប្រសិទ្ធិភាព​ទប់ស្កាត់​បង្ក្រាប រក្សា​ដីព្រៃ​ការពារ​ឱ្យនៅ​គង់វង្ស​។ ត្បិត​ដីធ្លី​ដែល​ពលរដ្ឋ​ទន្ទ្រាន​នេះ ត្រូវបាន​តុលា​ការចេញលិខិត​ដកហូត​មកជា​សម្បត្តិ​ក៏ដោយចុះ​។​

​ការ​លួច​ទន្ទ្រាន​ដី​ព្រៃឈើ​ចំណុច​អូរ​យ៉ូ​យ៉ា ឬ​ដី​គ្រួស​ក្រហម បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ ដោយ​មន្ត្រី​ជំនាញ​ចុះបង្ក្រាប​ចំនួន​២​លើក​មកហើយ តែ​ពលរដ្ឋ​នៅតែ​បន្ត​ល្មើស​ថែមទៀត គ្រា​មាន​ភាព​ឆក់ល្វែង​របស់​អាជ្ញាធរ​ងាក​ទៅ​ទប់ស្កាត់​កូ​វីដ​១៩​ ជាមួយ​ក្នុង​មូលដ្ឋាន​នានា​។

​តាម​ព័ត៌មាន​ដីព្រៃ​ដែល​ពលរដ្ឋ​ទន្ទ្រាន គឺ​ពួកគាត់​បាន​លក់​ដ​ទៅ​ឈ្មួញ​អស់ហើយ ដោយ​ពួកគាត់​ធ្វើជា​រូបភាព​មក​ខ្វះ​ដី​ធ្វើស្រែ​ចម្ការ តាមពិត​ពួកគាត់​ចាំ​ដី​ឲ្យ​គេ​ជា​ថ្នូរ​នឹង​យក​ថវិកា​១​លាន​រៀន និង​អង្ករ​មួយ​បាវ​ប្រចាំខែ​ពី​ឈ្នួ​ញ​ដែល​ទិញ​ដី​នោះ​។ ទោះ​យ៉ាង​នេះ​ក្តី ក៏​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ កំពុង​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង​ផ្សេងទៀត​ដែលមាន​ករណី​ដូចគ្នា​ខាងលើនេះ​បន្ត​៕

​អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម