ព័ត៌មានជាតិ
មន្ទីររ៉ែ និងថាមពលខេត្តកោះកុង ប្រាប់ឲ្យក្រុមហ៊ុនអគ្គិសនីទូទាត់ថ្លៃប្រើប្រាស់ជាប្រាក់រៀល
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានប្រាប់ដល់ក្រុមហ៊ុនអគ្គិសនីកោះកុង ត្រូវទូទាត់ថ្លៃការប្រើប្រាស់អគ្គិសនីជាប្រាក់រៀល ជំនួសប្រាក់បាត នៅលើវិក័យបត្របង់ថ្លៃភ្លើង ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ។

លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង តាមរយៈលិខិតជូនដំណឹងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា តបតាមការស្នើសុំពីប្រជាពលរដ្ឋប្រើប្រាស់ភ្លើងអគ្គិសនីជាច្រើននាក់ ក្នុងវេទិកាសាធារណដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុងកន្លងទៅ ដោយសុំឱ្យមានការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីជាប្រាក់រៀលវិញ ជំនួសឱ្យប្រាក់បាតនៅលើវិក័យបត្របង់ថ្លៃសេវា។

លោក ខ្លឹម យុនវិសិដ្ឋ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនក៏បានទិញថាមពលអគ្គិសនីពីប្រភពបណ្តាញជាតិទាំងស្រុងសម្រាប់ការផ្គត់ផ្គង់ចែកចាយដល់អ្នកប្រើប្រាស់។ ដើម្បីឱ្យស្របតាមការស្នើសុំរបស់អ្នកប្រើប្រាស់ មន្ទីរបានស្នើដល់ទីស្នាក់ការអគ្គិសនីកោះកុង ធ្វើការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីជាប្រាក់រៀលជូនប្រជាពលរដ្ឋវិញ។

ទាក់ទិននឹងបញ្ហាបង់ថ្លៃអគ្គិសនីជាប្រាក់រៀលនេះ លោក សំ វណ្ណៈ ជាពលរដ្ឋនៅខេត្តកោះកុង យល់ឃើញថា ការទូទាត់ថ្លៃអគ្កិសនីជាប្រាក់រៀល គួរតែត្រូវអនុវត្តជាយូរមកហើយទើបត្រូវ ព្រោះការប្រើប្រភពភ្លើងរបស់ខ្មែរក៏យូរដែរហើយ។ តំណាងប្រជាពលរដ្ឋ៤នាក់ផ្សេងទៀតលើកឡើងស្រដៀងគ្នាថា ការទូទាត់ថ្លៃអគ្គិសនី គឺវាត្រូវតែទូទាត់ជាប្រាក់រៀល ព្រោះនៅស្រុកខ្មែរ ត្រូវតែទូទាត់ជាលុយខ្មែរ។
ក្រៅពីស្នើសុំទូទាត់ជាប្រាក់រៀល ពួកគាត់ក៏អំពាវនាវដល់ក្រុហហ៊ុនអគ្គិសនី ពេលភ្ជាប់បណ្តាញថ្មី សូមកុំឲ្យកក់លុយ ព្រោះការកក់ច្រើនពេកមិនតិចទេ៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


