ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទុមសាគរ ប្រាប់ម្ចាស់រថយន្តគ្រប់ប្រភេទ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ អំឡុងរដូវវស្សា
អាជ្ញាធរស្រុកបូទុមសាគរ បានជូនដំណឹងប្រាប់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច មេត្តាកុំដឹកជញ្ជូនលើសទម្ងន់កំណត់អំឡុងរដូវវស្សា ដែលនាំឱ្យខូចខាតលំបាកធ្វើដំណើរ។

តាមរយៈលិខិតជូនដំណឹង លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ថា ស្ថានភាពបច្ចុប្បន្ន ផ្លូវនេះ មានការខូចជារៀងរាល់ឆ្នាំ នៅក្នុងរដូវវស្សា ដែលបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋពីចំណុចភូមិជីត្រេះ ឃុំអណ្តូងទឹក “ពីចំណុចបំបែកផ្លូវជាតិលេខ ៤៨-៥ វិថីសាយភូថង គីឡូម៉ែត្រលេខ ៩” រហូតដល់ឃុំថ្មស ស្រុកបូទុមសាគរ និងឃុំតានូន ស្រុកបូទុមសាគរ។

លោកអភិបាលស្រុកបូទុមសាគរ បានបន្ថែមទៀតថា ដើម្បីចូលរួមកាត់បន្ថយការខូចខាតផ្លូវ រដ្ឋបាលស្រុក បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ការពង្រឹងវិធានការតឹងរ៉ឹងបន្ថែម ចំពោះយានយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់កម្រិត ដែលបើកបរលើបណ្ដាញផ្លូវថ្នល់។

ម្ចាស់រោងចក្រផលិតស៊ីម៉ងត៍ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិកដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវធ្វើការណែនាំដល់អ្នកបើកបររថយន្តរបស់ខ្លួនឱ្យផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ មុនពេលដឹកជញ្ជូនទំនិញចេញពីចំណុចគោលដៅដើមទីតាំង នីមួយៗ។ ករណីនៅតែបណ្ដែតបណ្ដោយឱ្យអ្នកបើកបរ ឬរថយន្តផ្ទុកទម្ងន់លើសកម្រិតកំណត់ធ្វើចរាចរណ៍នៅតាមបណ្ដាញផ្លូវថ្នល់ នឹងត្រូវឃាត់ទុករថយន្ត ស្របតាមមាត្រា ៦០ នៃច្បាប់ ស្ដីពីផ្លូវថ្នល់ដោយគ្មានការលើកលែង។

រដ្ឋបាលស្រុកបូទុមសាគរ ជឿជាក់ និងសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
កន្លងទៅ ថ្មីៗ នេះ ប្រជាពលរដ្ឋអ្នកដំណើរ និងម្ចាស់រថយន្តតូច-ធំ មួយចំនួន ដែលធ្វើដំណើរកាត់តាមផ្លូវលំគ្រួស ដោយចំណុចមួយចំនួនរងការខូចខាត រអិលផុងខ្លាំង លំបាកធ្វើចរាចរណ៍ ពួកគាត់បានសំណូមពរដល់អាជ្ញាធរ និងមន្ទីរជំនាញ សូមមេត្តាចុះជួយកៀងសម្រួលផ្លូវ ដើម្បីងាយស្រួលធ្វើដំណើរឡើងវិញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


