ព័ត៌មានជាតិ
ឃាត់ខ្លួន ជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងឆ្លងដែនខុសច្បាប់ មកក្រុងប៉ោយប៉ែត
កម្លាំងយោធាការពារក្នុងតំបន់ព្រំដែន ខ្មែរ ថៃ បានឃាត់ខ្លួនជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ មកក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួនជនជាតិចិននេះ បាននៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងទាំងអស់ដែលល្បាតនៅតាមបន្ទាត់ព្រំដែនឲ្យជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការឲ្យបានល្អ ជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា លុះនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួបប្រទះឃើញជនជាតិចិន ចំនួន ៤នាក់ និងអ្នកនាំផ្លូវម្នាក់ និងម៉ូតូ ចំនួន ១គ្រឿង បំរុងឆ្លងដែនចេញទៅប្រទេសថៃចូលមកស្រុកខ្មែរ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួន។


លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បានបញ្ជូនឲ្យមកបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កម្លាំងបានធ្វើការ ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់នោះ ពេលសមត្ថកិច្ចខ្មែរសួរនាំបានប្រាប់ថា ពួកគេមកពីប្រទេសថៃ ដោយមានអ្នកផ្លូវ១នាក់ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសខ្មែរ ដើម្បីមកធ្វើការងារធ្វើនៅក្រុងប៉ោយប៉ែត។ បន្ទាប់ពីរសួរនាំរួចសមត្ថកិច្ចខ្មែរ បាននាំជនជាតិចិនទាំង៤នាក់ និងអ្នកនាំផ្លូវ១នាក់ទៅធ្វើកំណត់ហេតុឃាត់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនទៅចត្តាឡីស័ក នៅមណ្ឌលស្រុកថ្មពួក ១៤ ទើបយកទៅប្រគល់ឲ្យ ស្នាក់ការកងរាជអាវុធហត្ថខេត្តអនុវត្តតាមនីតិវិធីច្បាប់របស់ស្រុកខ្មែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង