ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ ណែនាំឱ្យប្រជាសហគមន៍ផ្សោតព្រះរំកិលអភិរក្សសត្វផ្សោត ដែលនៅសល់តែមួយក្បាល
សត្វផ្សោតរស់នៅតំបន់អភិរក្ស (អន្លង់ឈើទាល) ឃុំព្រះរំកិល នៅសល់តែមួយក្បាលតែប៉ុណ្ណោះ ហើយមន្ទីរទេសចរណ៍បានណែនាំឱ្យប្រជាសហគមន៍រមណីយដ្ឋានទេសចរណ៍ផ្សោតព្រះរំកិលបង្កើនកិច្ចសហការរួមគ្នា ធ្វើការអភិរក្សទុកបម្រើឱ្យវិស័យទេសចរណ៍។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានស្នើឱ្យមន្ត្រីជំនាញខណ្ឌជលផលខេត្ត និងអង្គការ(WWF )អភិរក្សសត្វផ្សោតជាដៃគូ ជួយរិះរកយន្តការពារ សត្វផ្សោតបន្ថែម ព្រោះបច្ចុប្បន្នមានអ្នកនេសាទឡាវចេះតែមក(ដាក់មង- ចងសន្ទូច)ក្នុងអន្លុងអភិរក្ស និងមានទូកបើកបំពងសំឡេងខ្លាំងៗឆ្លងកាត់តាមតំបន់សត្វផ្សោតរស់នៅ។ លោកបន្តថា៖រមណីយដ្ឋានទេសចរណ៍មួយនេះ ប្រសិនបាត់បង់សត្វផ្សោតទាំងស្រុងនោះ អាចបង្កបញ្ហាប្រឈមទៅនិងការបាត់បង់ភ្ញៀវទេសចរដែរ ព្រោះកន្លងមកភ្ញៀវភាគច្រើនមកទស្សនាចង់ឃើញសត្វផ្សោតមេគង្គតែប៉ុណ្ណោះ។
លោក ផយ វណ្ណា អ្នករៀបចំសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ បានអះអាងថា៖ ប្រជាសហគមន៍បានប្រឹងប្រែងអភិរក្សហើយ តែប៉ែកភាគីឡាវចេះតែយក (មង ឬសន្ទូច) មកដាក់យកត្រី នៅជិតតំបន់អភិរក្សសត្វផ្សោតយើងនេះ ដែលបង្កផលប៉ះពាល់ដល់សត្វផ្សោតហែលប្រដេញចាប់ត្រីជាអាហារ។ លោកបន្តថា៖សមាជិកសហគមន៍កំពុងរិះរកយន្តការដោះស្រាយរួមគ្នា ដើម្បីបញ្ចៀសកុំឱ្យសត្វផ្សោតដ៏កម្រនេះវាបាត់បង់តទៅទៀត ព្រោះបច្ចុប្បន្ននៅសល់តែ១ក្បាលតែប៉ុណ្ណោះ ព្រោះកាលពីដើមឆ្នាំ២០២១កន្លងមកនេះ បានស្លាប់ចំនួន២ក្បាលទៅហើយ)។


សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ធម្មជាតិសត្វផ្សោតអន្លង់ឈើទាល់ព្រះរំកិលនេះ បានបើកដំណើរការជូនភ្ញៀវទស្សនាជាង១០ឆ្នាំមកហើយ និងនៅចំនួន៣កន្លែងទៀត ដូចជា អន្លុងផ្សោត ត្បូងខ្លា កោះកាំងកូនចាប និងកោះសន្ទក់ ពុំទាន់រៀបចំជារមណីយដ្ឋាននៅឡើយទេ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ