ព័ត៌មានជាតិ
មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ
កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ក្រោយមានប្រជាពលរដ្ឋរាយការណ៍ថាមានត្រីផ្សោតសមុទ្រមួយហ្វូងបានឡើងមកក្បែរឆ្នេរដែលស្ថិតនៅ ក្នុងសង្កាត់បឹងទូកក្រុងបូកគោរខេត្តកំពត មន្ត្រីជំនាញ និងក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សសមុទ្របានជួយសង្គ្រោះជីវិតសត្វសមុទ្រ បានចុះទៅពិនិត្យ និងបានជួយសង្គ្រោះសត្វផ្សោតចំនួន ៣ក្បាលដែលបានឡើងមកក្បែរឆ្នេរ ដែលជាប្រភេទថ្មី Melon_headed whale ពុំធ្លាប់មានអវត្តមាននៅខេត្តកំពតពីមុនមកឡើយ ក្រោយត្រីផ្សោតមួយហ្វូងនេះហែលឡើងមកគឿងក្បែរធ្នេរនេះ នៅចំណុចជិតកំពុងផែ គីឡូ១២ នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ហ្វូងត្រីផ្សោតសមុទ្រទាំងនោះត្រូវបានក្រុមការងារខណ្ខរដ្ឋបាលផលកំពត និងក្រុមការងារអភិរក្សអង្គការជីវិតសត្វសមុទ្របានជួយសង្គ្រោះនាំយកទៅកាន់ទីទឹកជ្រៅវិញដោយសុវត្ថិភាពវិញហើយផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


