Connect with us

ព័ត៌មានជាតិ

ខេត្ត​ជាប់ព្រំដែន​ថៃ​មួយ សង្ស័យ​​នៅ​សល់​ផ្ទៃដី​មាន​គ្រាប់មីនជាង ២៥ ០០០ ​ហិកតា

បានផុស

នៅ

ខេត្តបន្ទាយមានជ័យមានផ្ទៃដីសង្ស័យមានគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះប្រមាណជាង ២៥ ០០០ហិកតា ដែលបង្កឱ្យប្រជាពលរដ្ឋស្លាប់ របួសនិងពិការ។

ថ្លែងនៅក្នុងឱកាសចូលរួមតម្លើងនៅរង្វង់មូលចូលច្រកតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួកនៅទី៣វិច្ឆិកាដឹកនាំដោយលោកទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានលើកឡើងថា ខេត្តបន្ទាយមានជ័យបានបន្សល់ទុកកាកសំណល់គ្រឿងផ្ទុះពីសម័យសង្គ្រាមជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការស្រាវជ្រាវទិន្នន័យចំការមីនមូលដ្ឋាន (Baseline Survey) របស់ថ្នាក់ជាតិបានបង្ហាញឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីប្រមាណជាង២៥,០០០ហិកតា សង្ស័យមានគ្រាប់មីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមដែលជាបន្ទុកមួយដ៍ធំ បណ្តាលប្រជាពលរដ្ឋស្លាប់ របួសនិងពិការដៃជើងរហូតបច្ចុប្បន្ននេះ។

លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ មានប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីននិងកាកសំណល់មិនទាន់ផ្ទុះមានចំនួន២០ករណីក្នុងនោះស្រុកអូរជ្រៅ៦ករណី ស្រុកថ្មពួក៤ករណី ស្រុកស្វាយចេក​៤​ករណី ក្រុងប៉ោយប៉ែត ២ ករណី ស្រុកព្រៈនេត្រព្រៈ ១ ករណី ស្រុកម៉ាឡៃ ២ ករណី ស្រុកភ្នំស្រុក ១ ករណីបណ្តាល​ឱ្យ​ប្រជាពលរដ្ឋរងរបួសចំនួន២១នាក់ ស្រី០៤នាក់ក្នុងនោះស្លាប់៦នាក់ របួសធ្ងន់ស្រាលចំនួន១៥នាក់ ខូចខាតគ្រឿងចក្រ​២គ្រឿងនិងស្លាប់គោ២ក្បាល។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមាន​ផល​ប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ ដោយសារមីន៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោមនិង៣៣៣គីឡូម៉ែត្រការ៉េជាដី មានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ដែល​គ្រោងនឹងត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាអ្នុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់អោយដឹងថា ដោយសារមានអ្នករងគ្រោះដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឃុំគោករមៀត ស្រុកថ្មពួកច្រើនទើបអាជ្ញាធរមីនកម្ពុជាបានតម្លើងផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ យុទ្ធភ័ណ្ឌគ្រឿងផ្ទុះនៅរង្វង់មូល ផ្លូវចូលច្រកតំបន់ព្រំដែនបឹងត្រកួន ដែលស្ថិតក្នុងភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួកនេះ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋ ដែលបានចូលរួមលើកប៉ាណូ ដែលខ្លឹមសារអប់រំណែនាំឱ្យយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រឿងផ្ទុះឱ្យប្រជាពលរដ្ឋបានដឹងនិងចូលរួមការពារ ហើយឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយជូនអង្គភាពស៊ីម៉ាក់  ហាឡូត្រាស់ និងអាជ្ញាធរ សមត្តកិច្ចនៅក្បែរទៅទទួល​យក​មក​កំទិចចោល។

ក្នុងគោលដៅដើម្បីបញ្ចៀសការបន្តកើតមានគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនេះអាជ្ញាធរ មីនបានសម្របសម្រូលជាមួយស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករជាតិនិងអន្តរជាតិនិងអង្គការអន្តរជាតិនានាដែលមានការពាក់ព័ន្ធបាននឹងកំពុងអនុវត្តកម្មវិធីអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋកម្ពុជា តាមខេត្តគោលដៅចំនួន១៦ គិតចាប់ពី ខែមករាដល់ខែកញ្ញា ឆ្នាំ២០២១នេះបានផ្តល់សារអប់រំដល់ប្រជាពលរដ្ឋសរុបចំនួនជាង៧៤ម៉ឺននាក់ក្នុងនោះមានកុមារប្រមាណជាង១៣ម៉ឺន នាក់និងជនពិការ ជាង៩ ពាន់នាក់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ការវាយប្រហារនៅកាស្មៀរធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែ​​ធ្លាក់​ដុន​ដាបខ្លាំង​​

KPT+៥៦ នាទីutes មុន

អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​

ព័ត៌មានជាតិ១ ម៉ោង មុន

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានជួសជុលរួចរាល់

ព័ត៌មានជាតិ១ ម៉ោង មុន

​តារាហុងកុង​នាង Gloria ក្រោយរៀបការខុស បាត់បង់អស់​កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារផលិតផល​ដើម្បីជំរុញការប្រកួតប្រជែង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម