ព័ត៌មានអន្ដរជាតិ
ប្រទេស៤នៅបាល់ទិកប្រកាសដកខ្លួនពីអនុសញ្ញាហាមឃាត់មីន ត្រៀមខ្លួនទប់ទល់ការឈ្លានពានរបស់រុស្ស៊ី
ប្រទេសជាច្រើននៅតំបន់បាល់ទិកក្នុងអឺរ៉ុបខាងកើតដែលព្រួយបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ីបានប្រកាសស្ទើរតែព្រមគ្នា ក្នុងការដកខ្លួនចេញពីអនុសញ្ញាទីក្រុងអូតាវ៉ាស្តីពីការទប់ស្កាត់ការរីកសាយមីនប្រឆាំងមនុស្ស ខណៈពេលដែលសហរដ្ឋអាមេរិកដែលជាសមាជិកអង្គការណាតូហាក់ងាកចេញពីស្ថាប័ននេះ ទៅស្រុះស្រួលគ្នាជាមួយរុស្ស៊ី។

យោងសេចក្តីរាយការណ៍ពីតំបន់អឺរ៉ុប ប្រទេសអេស្តូនី ឡេតូនី លីទុយអានី និងប្រទេសប៉ូឡូញ បានយល់ព្រមដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាអន្តរជាតិហាមប្រាមការមីនប្រឆាំងមនុស្ស ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងរបស់រុស្ស៊ីចំពោះរដ្ឋសមាជិកណាតូដែលជាប់ព្រំដែន។
ការប្រកាសដកខ្លួននេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋបាល់ទិក និងប៉ូឡូញបានផ្តល់អនុសាសន៍ជាឯកច្ឆ័ន្ទឱ្យដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា។ ការដកខ្លួនពីអនុសញ្ញាត្រូវប្រើពេល៦ខែដើម្បីចូលជាធរមាន បន្ទាប់ពីការដាក់ពាក្យរបស់ប្រទេសហត្ថលេខី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរដ្ឋបាល់ទិក បាននិយាយថាពួកគេ«ជឿថានៅក្នុងបរិយាកាសសន្តិសុខបច្ចុប្បន្ន វាជារឿងសំខាន់បំផុតក្នុងការផ្តល់នូវភាពបត់បែនរបស់កងកម្លាំងការពារជាតិរបស់យើង និងសេរីភាពនៃជម្រើសក្នុងការប្រើប្រាស់ប្រព័ន្ធអាវុធថ្មីៗ និងដំណោះស្រាយដើម្បីពង្រឹងការការពារផ្នែកខាងកើតដែលងាយរងគ្រោះរបស់សម្ព័ន្ធមិត្ត»។
រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានដកខ្លួនជាផ្លូវការចេញពីអនុសញ្ញាអូតាវ៉ា ដែលគេស្គាល់ថា «សន្ធិសញ្ញាហាមប្រាមមីន»។
អនុសញ្ញាអូតាវ៉ាត្រូវបានអនុម័តនៅឆ្នាំ១៩៩៧ ហើយចូលជាធរមាននៅឆ្នាំ១៩៩៩ ដែលរហូតដល់ពេលនេះមានប្រទេសចំនួន១៦៤ ជាភាគីហត្ថលេខីនៃសន្ធិសញ្ញានេះ។ ក៏ប៉ុន្តែប្រទេសមហាអំណាចប្រជែងឥទ្ធិពលនិងភូមិសាស្រ្តនយោបាយ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងប៉ាគីស្ថាន មិនបានចូលជាសមាជិករបស់អនុសញ្ញានេះម្តងណាឡើយ។

សារព័ត៌មាន Euro News បានផ្សាយថា នាយករដ្ឋមន្ត្រីឡេតូនី លោកស្រី Evika Silina បាននិយាយថា សេចក្តីព្រាងច្បាប់មួយនឹងត្រូវដាក់ជូនសភា ដែលត្រូវធ្វើការសម្រេចចិត្តចុងក្រោយនៅសប្តាហ៍ក្រោយ។
លោកស្រី Silina បាននិយាយថា៖«ការសម្រេចចិត្តនេះនឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធជាតិរបស់យើងនូវសមត្ថភាពបន្ថែមនៅពេលដែលពួកគេអាចទិញនិងអ្វី” ។
នាយករដ្ឋមន្ត្រីបានបន្ថែមថា៖«ឡេតូនីក៏បានពិចារណាអំពីលទ្ធភាពដែលយើងអាចផលិតបាន ព្រោះនេះក៏ជាប់ទាក់ទងជាមួយយុទ្ធសាស្ត្រឧស្សាហកម្មយោធារបស់យើងដែលបានអនុម័តនាពេលបច្ចុប្បន្ននេះ»។
ប្រទេសជាច្រើននៅតំបន់អឺរ៉ុបខាងកើតជាប់ព្រំដែនប្រទេសរុស្ស៊ីបានប្រុងប្រៀបការពារខ្លួនខ្លាំងជាងមុន បន្ទាប់ពីរុស្ស៊ីបានលើកទ័ពឈ្លានពានចូលប្រទេសអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២ និងបានអូសបន្លាយពេលវេលាជាង៣ឆ្នាំ។ ប្រទេសមហាអំណាចអឺរ៉ុបខាងលិច បានបង្កើនការជួយជ្រុមជ្រែងដល់ប្រទេសអ៊ុយក្រែនក្នុងការទប់ស្កាត់ការឈានទៅមុខរបស់យោធារុស្ស៊ី៕
ដោយ រ៉ាន់ រើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


