ព័ត៌មានអន្ដរជាតិ
ការវាយប្រហារនៅកាស្មៀរធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែធ្លាក់ដុនដាបខ្លាំង
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសពន្យាពេលលើសន្ធិសញ្ញារំហូរផ្លូវទឹកទន្លេ (Indus Water Treaties) ជាមួយរដ្ឋាភិបាលប៉ាគីស្ថានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយហេតុផលការវាយប្រហារភេរកម្មនៅ Pahalgam តំបន់កាស្មៀរ ដែលជាដែនដីគ្រប់គ្រងដោយឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ខែមេសានេះ។

ក្រោយការវាយប្រហារកាលពីថ្ងៃទី២៣ដែលបានសម្លាប់អ្នកទេសចរ២៦នាក់នៅកាស្មៀរ ប្រទេសឥណ្ឌា និងប៉ាគីស្ថានបានផ្លាស់ប្តូរវិធានការការទូតជាបន្តបន្ទាប់រួមទាំងការប្រកាសរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អំពីការពន្យាពេលលើសន្ធិសញ្ញារំហូរផ្លូវទឹកទន្លេ (Indus Water Treaties) ជាមួយប្រទេសប៉ាគីស្ថាន។
ក្រៅពីនេះក៏មាន ការប្រកាសបិទច្រកព្រំដែនដីគោកជាមួយប៉ាគីស្ថាន ទម្លាក់កម្រិតទំនាក់ទំនងការទូត និងដកទិដ្ឋាការសម្រាប់ប៉ាគីស្ថានតាំងពីយប់ថ្ងៃពុធ។
លោក Modi ប្តេជ្ញាតាមចាប់អ្នកវាយប្រហារនៅតំបន់កាស្មៀរដែលបានបាញ់សម្លាប់អ្នកទេសចរយ៉ាងសាហាវទាំងនោះដល់ជើងមេឃ និងចោទប្រកាន់ប៉ាគីស្ថានថាគាំទ្រការវាយប្រហារឆ្លងដែនទៀតផង។

ជាការឆ្លើយតបនឹងការចោទប្រកាន់ និងវិធានការរបស់ឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានធ្វើការកោះប្រជុំដ៏កម្រជាមួយគណៈកម្មាធិការសន្តិសុខជាតិ (NSC) ជាមួយមន្ត្រីយោធាកំពូល រួមទាំងអគ្គសេនាធិការកងទ័ពដ៏មានឥទ្ធិពល Asim Munir នៅរដ្ឋធានី Islamabad ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក Sharif បាននិយាយបន្ទាប់ពីកិច្ចប្រជុំ NSC ថា «ការគំរាមកំហែងណាមួយចំពោះអធិបតេយ្យភាពរបស់ប្រទេសប៉ាគីស្ថាន និងដល់សន្តិសុខរបស់ប្រជាជនខ្លួន នឹងត្រូវបានឆ្លើយតបជាមួយនឹងវិធានការទៅវិញទៅមកយ៉ាងរឹងមាំនៅក្នុងគ្រប់វិស័យ» ។
ប៉ាគីស្ថានក៏បានព្រមានផងដែរថា ខ្លួននឹងចាត់ទុកការប៉ុនប៉ងណាមួយរបស់ឥណ្ឌាក្នុងការបញ្ឈប់ការផ្គត់ផ្គង់ទឹកពីទន្លេ Indus ជា «ទង្វើបង្កសង្គ្រាម»។
លើសពីនេះប៉ាគីស្ថានបានចេញវិធានការភ្លាមៗ រួមមានការបណ្តេញអ្នកការទូតឥណ្ឌា និងការលុបចោលទិដ្ឋាការសម្រាប់ជនជាតិឥណ្ឌា លើកលែងតែអ្នកធម្មយាត្រា Sikh។ ច្រកព្រំដែន Attari-Wagah សំខាន់នៅ Punjab នឹងបិទទាំងសងខាង ដោយពលរដ្ឋប៉ាគីស្ថានក៏បានចាប់ផ្តើមចាកចេញបណ្ដើរៗហើយ។

សូមបញ្ជាក់ជាងថ្មីថាកាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងបានបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។
ដ្បិតមិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវ ប៉ុន្តែប៉ូលិសឥណ្ឌាហ៊ានអះអាថា ខ្មាន់កាំភ្លើងមានគ្នា៣នាក់ ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថាពួកក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ១៩៨៩ មកម្លេះដោយទាមទារឯករាជ្យ ឬការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថាន។
កាលពីឆ្នាំ២០១៩ ក៏មានការវាយប្រហារសម្លាប់ទាហានឥណ្ឌាចំនួន ៤១ នាក់នៅតំបន់កាស្មៀរ និងបានបង្កឱ្យមានការវាយប្រហារតាមអាកាសរបស់ឥណ្ឌានៅខាងក្នុងប៉ាគីស្ថាន៕


សូមបញ្ជាក់ថា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


