ព័ត៌មានជាតិ
ស្ទើរលើសជាតិស្ករ ក្នុងថ្ងៃខួបស្នេហ៍ ៥ ខែរបស់ម្ចាស់ហាង V Shop Cambodia ជាមួយ ប៊ុន ផាក
សំបុត្រដ៏ផ្អែមល្ហែមរបស់សហគ្រិនវ័យក្មេង ប៊ុន ផាក ផ្ញើទៅកាន់ ស៊ាន ធារី ម្ចាស់ហាង V Shop Cambodia ក្នុងឱកាសខួបស្នេហ៍រយៈពេល ៥ ខែ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមស្ទើលើសជាតិស្ករ។

នេះបើតាមការបង្ហោះរបស់ម្ចាស់ហាង V Shop Cambodia ដែលទើបមានរឿងរកាំរកូសស្នេហា និងមានការប្ដឹងផ្ដល់ផ្ទុះបណ្ដាយសង្គមហ្វេសប៊ុក បានធ្វើឲ្យមានអ្នកច្រណែនពីសម្ព័ន្ធស្នេហារវាង ស៊ាន ធារី និង ប៊ុន ផាក។ តាមរយៈសារសរសេរដោយដៃគួបផ្សំជាមួយស្នាមថើបផងនោះ មានខឹ្លមសារថា «Happy 5th Month Anniversary អូនសម្លាញ់! ថ្ងៃ ១២-១២-២០២១ ជាថ្ងៃដែលបងមានសេរីភាព និង បានជួបអូនឡើងវិញ បងសប្បាយចិត្តគ្មានអ្វីប្រៀបបានទេ! បងធ្លាប់បានភ្លក់រសជាតិជីវិតដែលគ្មានអូនវាតែលតោលប៉ុណ្ណា។ រឿងដែលកើតឡើងលើកនេះ វាធ្វើឱ្យស្នេហាយើងរឹងមាំ និងចាស់ទុំជាងមុន។ អរគុណរឿងនេះ បើគ្មានវាទេ បងក៏មិនដឹងថាវាមានតំលៃប៉ុណ្ណា យើងហ៊ានលះបង់ចំពោះវាប៉ុណ្ណាដែរ។ យើងកាន់ដៃគ្នាដើរទៅមុខទៀត បងសង្ឃឹមថាអូននឹងញញឹមបែបគ្មានកង្វល់បែបនេះរហូត រង់ចាំផ្តល់កម្លាំងចិត្តអូន និងឱបអូនរាល់ថ្ងៃ។ Love You BP Love YURI»។

ក្រោយទទួលពាក្យផ្អែមល្ហែមនេះរួចមក ស៊ាន ធារី ម្ចាស់ហាង V Shop Cambodia បានផុសថា «ក្រដាសមួយសន្លឹកនេះអាចឱ្យខ្ញុំញញឹមពោរពេញដោយក្តីសុខ ជាងបានចិញ្ចៀនពេជ្រមួយវង់ទៅទៀត ខ្ញុំទើបដឹងខ្លួនថា ខ្ញុំខានញញឹមបែបនេះយូរហើយ។ មនុស្សពេញមួយផែនដី អាចមើលងាយស្នេហាពួកយើង ទាំងដែលគេមិនដឹងច្បាស់ថាការពិតវាយ៉ាងណា សុំត្រឹមតែយើងពីរនាក់ដឹងខ្លួនច្បាស់ទៅបានហើយ។ ក្រោយឆ្លងកាត់ឧបសគ្គលើកនេះហើយ វាធ្វើឱ្យស្នេហាយើងកាន់តែរឹងមាំ និង មានតម្លៃជាងមុនទៀត Love you BP» ។

តាមរយៈលិខិតថ្លែងក្នុងខួបស្នេហ៍រយៈពេល ៥ ខែនេះ មានការចូលរួមអបអរសាទរជាច្រើន និងមានការជូនពរសម្រាប់គូស្នេហ៍អ្នកទាំង ២ នេះឲ្យស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន៕


អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ