សន្តិសុខសង្គម
អ្នកនាំពាក្យ៖ បុរសឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក នឹងចូលខ្លួនបំភ្លឺនៅស្នងការរាជធានី នៅថ្ងៃទី២១មីនា អំពីពាក្យ សន្តិភាព
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២០មីនា នេះថា បុរសឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក នឹងចូលខ្លួនមកបំភ្លឺតាមការកៅហៅរបស់លោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបកស្រាយបំភ្លឺពាក្យ សន្តិភាព ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា លោក ប៊ុន ផាក នឹងចូលខ្លួនបំភ្លឺនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមលោក សំ វិច្ឆិកា បុគ្គលឈ្មោះ ប៊ុន ផាក កាលពីថ្ងៃទី១៩មីនា ម្សិលមិញក៏បានបង្ហោះផ្សព្វផ្សាយតាមផេកផ្ទាល់ខ្លួនបកស្រាយមួយចំនួនអំពីពាក្យ(សន្តិភាព)រួចហើយផងដែរ។ តាមសំណេររបស់បុគ្គលឈ្មោះ ប៊ុន ផាក ដោយសារខ្លួនព្រួយបារម្ភនឹងចោរឆក់កាបូបមិត្តភក្តិខ្លួនជាជនបរទេសឈ្មោះChrist។

អ្នកនាំពាក្យបញ្ជាក់បន្ថែមថា អំពើឆក់ និងអំពើចោរកម្ម គឺជាបាតុភាពក្នុងសង្គមមួយដែលកើតឡើងតែមួយជ្រុងតូច ដែលសមត្ថកិច្ចមានតួនាទីភារកិច្ចយកចិត្តទុកដាក់បង្រ្កាប ហើយតែងបង្រ្កាបបានជាបន្តបន្ទាប់។ ដោយឡែកពាក្យសន្តិភាព គឺសំដៅប្រទេសគ្មានសង្រ្គាម ដែលទទួលបានការធានាអាយុជីវិត ទ្រព្យសម្បត្តិ ប្រជាជន និងហេដ្ឋារចនាសម្ពន័្ធទូទៅដែលបានរីកដុះដាលក្នុងប្រទេសដែលមានសន្តិភាព ហើយប្រជាជនមានសិទ្ធិប្រកមុខរបរ រកកស៊ី ធ្វើការងារបានដោយសេរី ទៅតាមលទ្ធភាព សមត្ថភាពរបស់ខ្លួន។ ពាក្យថាសន្តិភាព គឺមានតម្លៃធំធេងណាស់ សម្រាប់សង្គមជាតិមួយដែលចាំបាច់យើងគ្រប់គ្នាត្រូវតែថែរក្សាការពារឲ្យបានជាដាច់ខាត។

គួររំលឹកថា បុគ្គលឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលគេស្គាល់ថា ជាគ្រូជោគជ័យ និងអ្នកសម្បូរទ្រឹស្ដិ កាលពីពេលថ្មីៗនេះបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនដោយបានលើកឡើងថា «កំចាត់ក្មេងទំ និងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិភាព។
ក្រោយបង្ហោះសំណេរនេះឡើង មានមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅលើបុគ្គលរូបនេះ ហើយខ្លះទៀតក៏បានលើកឡើងថា បុគ្គលរូបនេះមិនទាន់ស្គាល់ពាក្យ សន្តិភាព។
លោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានឃើញនូវការបង្ហោះរបស់បុគ្គលឈ្មោះ ប៊ុន ផាក ក៏បានបញ្ជាឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញបុគ្គលរូបនេះមកបំភ្លឺផងដែរ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


