ជីវិតកម្សាន្ដ
ប៊ុន ផាក បង្ហោះពាក្យមួយឃ្លា ក្រោយជួបព្យុះភ្លៀងជាច្រើន
ក្រោយជួបជម្លោះរឿងស្នេហា ជនទី ៣ របស់លោក ប៊ុន ផាក ដែលធ្វើឲ្យផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែម្សិលមិញនេះ លោកបានបញ្ចេញពាក្យមួយឃ្លា ធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកលេងហ្វេសប៊ុក។

សហគ្រិនវ័យក្មេង ប៊ុន ផាក ត្រូវបានគេចាប់អារម្មណ៍ក្រោយពីលោកបានបង្ហោះពាក្យមួយឃ្លា បន្ទាប់ពីជួបរឿងរកាំរកូសស្នេហា ជាមួយគូស្នេហ៍ ម្ចាស់ហាង V Shop Cambodia អ្នកនាង ស៊ាន សុធារី ដែលធ្វើឲ្យលោកក្លាយជាជនទី ៣ និងត្រូវបានចូលខ្លួនទៅដោះស្រាយបញ្ហានៅតុលាការ ជុំវិញរឿងទាំងនោះផងដែរ។ ដោយឡែកកាលពីម្សិលមិញនេះ លោកបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “ធ្លាប់ជួបការប្រមាថ ទើបដឹងពីតម្លៃនៃពាក្យកោតសរសើរ” ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ចូលខមិន និងស៊ែរ ក្នុងនោះមានទាំងពាក្យលើកទឹកចិត្ត និងពាក្យសើចចំអក។ ទោះជាយ៉ាងណាលោក ក៏មិនបានតបតអ្វី ចំពោះខមិនទាំងនោះដែរ។


គួររំលឹកថា ក្រោយជួបព្យុះភ្លៀងស្នេហានិងបញ្ហាជាច្រើនមក កាលពីខួបស្នេហ៍រយៈពេល ៥ ខែ លោកក៏បានស៊ុបប្រាយ នៅសំបុត្រស្នេហាដ៏ផ្អែមល្អែមទៅកាន់គូស្នេហ៍ អមជាមួយស្នាមក្រែម និងពាក្យពេចន៍ ធ្វើឲ្យមានការច្រណែនពីមនុស្សជាច្រើន បើទោះបីថា ស្នេហាអ្នកទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយ៕




អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


