ព័ត៌មានជាតិ
ប្រទះគ្រាប់អង្ករនាងខ្មៅមុនសម័យអង្គរ នៅទីទួលបុរាណ អភិរក្សជារមណីយដ្ឋានវប្បធម៌
ទួលប្រវត្តិសាស្ត្រអង្ករខ្មៅនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ត្រូវបាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ និងរៀបចំអភិរក្ស ដើម្បីទុកឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តអភិវឌ្ឍន៍តំបន់នេះបន្ដែម ឱ្យក្លាយទៅជារមណីយដ្ឋានបែបវប្បធម៌។


លោក រឿន រិទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិនៃក្រសួងវប្បធម៌វិចិត្រសិល្បៈបានបញ្ជាក់ថា ទីទួលនេះបន្សល់ទុកនៅគ្រាប់សំណាកអង្ករខ្មៅ (ហៅថាអង្ករនាងខ្មៅ) ជាមរតកមុនសម័យអង្គរ។
កេរ្ត៍តំណែលដ៍មានសារៈសំខាន់នេះ ក្រសួងវប្បធ៌មនិងអាជ្ញាធរពាន់ពន្ធ័កំណត់ព្រំព័ទ្ធជំវិញមានបរិមាណ ៥០ ម៉ែត្របួនជ្រុង ជាតំបន់អភិរក្សសម្បត្តិវប្បធ៌ម កុំឱ្យមានការបាត់បង់តទៅទៀត។
លោកស្រី រី ចន្ថា ពលរដ្ឋរស់នៅភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ដំបូងឡើយគាត់មករស់នៅទីនេះមិនបានដឹងថា មានអង្ករខ្មៅនៅសល់តាំងពីសម័យដើមមកនោះទេ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមការងារមកពិនិត្យទីតាំងជាក់ស្តែង ហើយសុំឱ្យពួកគាត់បរិច្ចាកដីនេះវិញ។
ពលរដ្ឋដដែលរូបនេះគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ តែក៍ត្រូវដោះស្រាយយ៉ាងណាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ជាអ្នកថែរក្សាកន្លងមកឱ្យសមស្រប។
លោករឿន រិទ្ធី បានបញ្ជាក់ថា ការរៀបចំអភិរក្សសម្បត្តិវប្បធម៌នេះ ពិតជាមានតម្លៃសម្រាប់សង្គមជាតិគឺកូនចៅជំនាន់ក្រាយ និងជាផ្នែកទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកឃើញនិងបានស្គាល់ពីមរតកខ្មែរផងដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


