ព័ត៌មានជាតិ
អ្នកជំនាញ៖ ស្រោមអនាម័យនៅតែជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារមេរោគអេដស៍
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការ (AHF)បានមានប្រសាសន៍ថាស្រោមអនាម័យនៅតែជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារការឆ្លងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរ។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានធ្វើឡើងកាលពីថ្ងៃទី១២កម្ភៈ នៅខេត្តព្រះសីហនុ ក្នុងទិវាស្រោមអនាម័យអន្តរជាតិ ២០២២ ក្រោមប្រធានបទ «សុវត្ថិភាព គឺស៊ិចស៊ី និងការបង្កើតសញ្ញាអារម្មណ៍សម្រាប់ស្រោមអនាម័យ» រៀបចំឡើងដោយអង្កការ AHF ស្របពេលទិវានៃក្តីស្រឡាញ់ ប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ កុម្ភៈ ស្អែកនេះ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា ទិវាស្រោមអនាម័យអន្តរជាតិ ២០២ ២នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជាការលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការប្រើប្រាស់ ស្រោមអនាម័យបានត្រឹមត្រូវ ដើម្បីបង្ការពីជំងឺអេដស៍ និងបង្ការជំងឺផ្សេងៗទៀតផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងដែរថា ជំងឺកូវីដ-១៩ គឺជាការគំរាមកំហែងជាបន្តបន្ទាប់ក្នុងការប្រើស្រោមអនាម័យ ប៉ុន្តែការធ្វើឲ្យមានភាពជាធម្មតានៃការកាន់ ឬមានស្រោមអនាម័យសម្រាប់យុវវ័យគឺបានជួយជីវិតមនុស្ស ហើយការប្រាស្រ័យទំនាក់ទំនង និយាយអំពីស្រោមអនាម័យ និងការរួមភេទដោយសុវត្ថិភាព គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតដែលមានសុខភាពល្អ។

ចំណែកអ្នកស្រី Terri Ford នាយកផ្នែកគោលនយោបាយ និងតស៊ូមតិសកល អង្គការ AHF បានថ្លែងដូច្នេះថា «ដល់ពេលហើយដែលយើងត្រូវទម្លាក់ ការមាក់ងាយជុំវិញ ស្រោមអនាម័យហើយធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងផ្សេងៗអំពីការរួមភេទដោយសុវត្ថិភាព។
ការណែនាំអំពីសញ្ញាអារម្មណ៍សម្រាប់ ស្រោមអនាម័យនៅទូទាំងវេទិកាឌីជីថលទាំងអស់ ជាពិធីដ៏រីករាយប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យមួយ»។អ្នកស្រី Terri Ford បានបន្ថែមថា
យើងត្រូវតែនិយាយនិងប្រើចំពោះមនុស្សវ័យក្មេងដែលមានហានិភ័យបំផុត។ លើសពីនេះទៀត ដូចជាវ៉ាក់សាំងកូវីដ១៩ ដែរ ជំងឺរាតត្បាតនៅតែបន្តបង្កើតឧបសគ្គកាន់តែច្រើន ក្នុងការទទួលបានស្រោមអនាម័យសម្រាប់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក។
លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាល និងស្ថាប័នសុខភាពសាធារណៈត្រូវតែធានាឲ្យមានការទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ ឬតម្លៃសមរម្យជាអាទិភាពចម្បង ព្រោះស្រោមអនាម័យជាមធ្យោបាយប្រសើរ បំផុត ក្នុងការទប់ស្កាត់មេរោគអេដស៍ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHFដែលជាអង្គការជំងឺអេដស៍ពិភពលោកដ៏ធំបំផុតបច្ចុប្បន្នកំពុងផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និងសេវាកម្មដល់ អតិថិជនជាង១.៦លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោកនៅសហរដ្ឋអាមេរិក អាហ្វ្រិកអាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។
តាមការប៉ាន់ប្រមាណបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺអេដស៍ប្រមាណ ៧៥០០០នាក់ ស្មើនឹង ០,៥៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ១៦លាននាក់៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


