ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ មានកន្លែងតេស្ដឈាម ព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ចំនួន៣កន្លែង
ប្រធានមន្ទីរសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ ឲ្យដឹងថា នៅក្នុងខេត្តត្បូងឃ្មុំ មានកន្លែងតេស្តឈាម និងព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ចំនួន៣កន្លែង គឺមាននៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកនរោត្តមសីហនុត្បូងឃ្មុំ នៅក្រុងសួង និងមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ដោយឡែកការព្យាបាលកំណក មាន១កន្លែង មាននៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងដោះស្រាយបញ្ហាប្រឈមនានា របស់គណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បន្ថែមថា នៅក្នុងខេត្តត្បូងឃ្មុំ មានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍កំពុងព្យាបាលចំនួន ១,៧០៦នាក់ ក្នុងនោះស្ត្រី មានចំនួន៨៤២នាក់។ លោកបន្ថែមថា មកដល់បច្ចុប្បន្ន ក្រុមការងារបានបន្តតេស្តឈាម លើអ្នកស្ម័គ្រចិត្ត ជាង១៣,០០០នាក់ ជាលទ្ធផលមានអ្នកកើតជំងឺស្វាយ ១២,០០៥នាក់ នេះជាការគួរឲ្យព្រួយបារម្ភផងដែរ។

លោក កែវ វណ្ណៈ បន្តថា តាមរយៈរបាយការណ៍ក្រុមការងារចុះអប់រំស្រាវជ្រាវពាក់ព័ន្ធលើកិច្ចការនេះ លើមុខព្រួញក្រុមចំនួន០៣ គឺក្រុមស្ត្រីបម្រើផ្លូវភេទ មានជាង៥០០នាក់ ក្រុមបុរសស្រលាញ់បុរសដូចគ្នាជាង២០០០នាក់ និងក្រុមបំលែងភេទ មានជាង៤០០នាក់ ។

លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ បានលើកឡើងថា តាមរយៈរបាយការណ៍លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបង្ហាញនូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវអ្នកផ្ទុក និងព្យាបាលជំងឺអេដស៍នៅកម្ពុជាឡើងវិញ ពិសេសក្នុងខេត្តត្បូងឃ្មុំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ បានកន្លងផុតទៅ។ លោកស្រី នី ចាន់ធីតា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ទីរព័ត៍មានខេត្ត ដែលចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកិច្ចការងារនេះ។

លោកស្រីប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ក៏បានជំរុញដល់មន្ទីរ-អង្គភាព អង្គការ សមាគមន៍ ក្រុមការងារទាំងអស់ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ពិសេសក្នុងមូលដ្ឋានឃុំ-សង្កាត់ទាំង៦៤ រួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ ដោយបន្តចុះបញ្ជ្រាបផ្សព្វផ្សាយអប់រំ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមមនុស្សទាំង០៣ប្រភេទ ដែលងាយនឹងឆ្លង ជាការពញាក់ស្មារី ដើម្បីបញ្ចៀសនិងកាត់បន្ថយ ឈានទៅលុបបំបាត់ ការឆ្លងជំងឺអេដស៍ នៅកម្ពុជា៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


