ព័ត៌មានអន្ដរជាតិ
ថៃ មានអ្នកឆ្លងជំងឺអេដស៍ ជាង ១៣ ០០០នាក់ ត្រឹមពាក់កណ្តាលឆ្នាំ
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ មានករណីឆ្លងជំងឺអេដស៍ថ្មីចំនួន ១៣ ៣៥៧ករណី ដូច្នេះបច្ចុប្បន្នប្រទេសនេះ កំពុងមានអ្នកផ្ទុកមេរោគ HIV សរុប ៥៤៧ ៥៥៦នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា មូលហេតុចម្បងនៃការឆ្លងគឺការរួមភេទដោយមិនប្រើស្រោមអនាម័យ។ លើសពីនេះ មនុស្សជាច្រើនមិនបានធ្វើតេស្ត និងមិនដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ។ ពួកគេមិនដឹងថាពួកគេមានគ្រោះថ្នាក់ឡើយ អ្នកខ្លះមិនហ៊ានទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តទេ ព្រោះបារម្ភពីការមាក់ងាយក្នុងសង្គម ដូច្នេះពួកគេអាចចម្លងមេរោគអេដស៍ទៅដៃគូដោយមិនដឹងខ្លួន។
ស្របពេលជាមួយគ្នានោះ ក្រសួងក៏បង្ហាញក្តីបារម្ភផងដែរព្រោះក្នុងចំណោមករណីឆ្លងថ្មីនេះ គឺសឹងតែពាក់កណ្តាលទៅហើយ ដែលជាក្រុមមនុស្សពេញវ័យអាយុចន្លោះ១៥ទៅ២៤ឆ្នាំ។
ថ្វីដ្បិតតែមានការថយចុះគួរឲ្យកត់សម្គាល់នៃករណីឆ្លងថ្មីចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកក៏ពិតមែន ប៉ុន្តែការដោះស្រាយជាមួយករណីឆ្លងថ្មី ជាពិសេសក្នុងចំណោមយុវជននិងក្រុមប្រជាជនសំខាន់ៗ នៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដដែល។
ចំពោះករណីស្លាប់វិញ ក្រសួងសុខាភិបាលថៃចេញរបាយការណ៍ថា មានមនុស្សបាត់បង់ជីវិតដោយសារជំងឺអេដស៍ ចំនួន ១០ ២១៧ នាក់ក្នុងឆ្នាំ២០២៥៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បច្ចុប្បន្នករណីឆ្លងថ្មីនៃមេរោគអេដស៍ ៤៤% គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


